មិនសូវបានឃើញប៉ុន្មានទេ តែមកម្ដងនេះ ខ្ញុង បង្ហាញសម្រស់ស្រស់ស្អាតដូចនារីកូរ៉េ

//s9.kh1.co/14/14d8cd39c32d950969735f1f93aaa95b4ee13ceb.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០២៣ ៨ព្រឹក · ៩ ខែមុន

ធ្វើឲ្យហ្វេនចាប់អារម្មណ៍មិនស្ទើរ ក្រោយពីបានឃើញ រូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម តារាកំប្លែង អ្នកនាង ខ្ញុង ពិតជាមានភាពស្រស់ស្អាតទាក់ទាញខ្លាំង។

ភ្នំពេញ៖ ជាការពិតណាស់ អ្នកនាង ខ្ញុង គឺជាតារាកំប្លែងដ៏មានប្រជាប្រិយមួយរូប ដែលតែងតែចេញមកបង្ហាញពីសមត្ថភាព វោហាស័ព្ទចាក់ទឹកមិនលិច ផ្ដល់ជាសំណើចដល់ទស្សនិកជន ព្រមទាំងត្រូវបានមហាជនជាច្រើនពេញចិត្ត និងតាមដានចំពោះសកម្មភាពប្រចាំថ្ងៃរបស់នាង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាកំប្លែង អ្នកនាង ខ្ញុង ស្រាប់តែបានធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានចេញមកបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដោយនៅក្នុងនោះ រូបនាងបានមកជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ទាំងការតែងមុខមាត់ ស្ទាយ៍សក់ និងឈុតសម្លៀកបំពាក់ដែលមើលទៅមានភាពទាក់ទាញ សាកសមនឹងគ្នា ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញរបស់តារាកំប្លែងរូបនេះ ក៏ត្រូវបានហ្វេនៗជាច្រើន សរសើរ និងមើលឃើញពីភាពខុសប្លែក ពីការតុបតែងខ្លួនមុនៗ ដែលបានចេញមកលើកនេះ ពិតជាមើលទៅសម្រស់របស់នាង កាន់តែមានភាពលេចធ្លោ យ៉ាងខ្លាំង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T