ជួបទុក្ខក៏ច្រើន រកាំរកូសនឹងគ្នាច្រើនដង តែខ្ញុង នៅពោលពាក្យសរសើរប្ដីថា...

//s9.kh1.co/ae/ae57d7daf0fd3cca5dbaa1e2ca8bdc056c37bdc7.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ទោះជួបរឿងផ្ទួនៗគ្នា ហើយទំនាក់ទំនងប្ដីប្រពន្ធតែងតែរកាំរកូស ប៉ុន្តែអ្នកនាង ខ្ញុង និងស្វាមី នៅតែមិនបោះបង់ចោលគ្នា។

ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថាតារាកំប្លែងអ្នកនាង ខ្ញុង បានរៀបការជាមួយតារាកំប្លែងនាយ កៃដ ហើយថែមទាំងមានកូនប្រុសម្នាក់ផងដែរ។ លើសពីនេះទៅទៀត បន្ទាប់ពីក្លាយជាប្ដីប្រពន្ធនឹងគ្នា គេឃើញជីវិតគូអ្នកទាំងពីរហាក់មានសុភមង្គលផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមួយរយៈចុងក្រោយនេះ គេឧស្សាហ៍ឃើញអ្នកនាង ខ្ញុង បង្ហោះពីជីវិតប្ដីប្រពន្ធខ្លួនលើបណ្ដាញសង្គម ហាក់មានភាពមិនចុះសម្រុងនឹងគ្នា។ លើសពីនេះទៅទៀត ទោះបីទំនាក់ទំនងគូរកាំរកូស តែអ្នកទាំងពីនៅតែមិនបោះបង់គ្នាចោល ហើយបន្តកាន់ដៃគ្នាដើរទៅមុខជាមួយគ្នាផងដែរ។ 

ជាក់ស្ដែង មុននេះអ្នកនាង ខ្ញុង ទើបតែបង្ហោះរូបភាពយ៉ាងល្ហែមជាមួយនឹងស្វាមី ហើយថែមទាំងបាននិយាយរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួន និងសរសើរដល់ស្វាមីខ្លួនថា៖ 

វិបត្តិសេដ្ឋកិច្ច វិបត្តិផ្លូវចិត្ត បញ្ហាបំណុល តែងធ្វើឲ្យពួកយើងមើលមុខគ្នាមិនសូវចំ មិនសូវមានសេចក្តីសុខជាមួយគ្នា យើងតែងឈ្លោះប្រកែកគ្នាទាស់សម្ដីគ្នាតែគ្រប់ពេល បងតែងតែលួងលោមដល់កម្លាំងចិត្តឲ្យខ្ញុំរហូត។អរគុណពេលវេលាដែលធ្វើឲ្យខ្ញុំបានជួបបង មនុស្សដែលមិនបោះបង់ពេលខ្ញុំមានបញ្ហាមនុស្សដែលមិនចោលខ្ញុំពេលខ្ញុំធ្លាក់ខ្លួន សូមឲ្យគ្រួសារតូចមួយនេះគង់វង្សឋិតថេររហូតទៅ៕

សម្ដីអ្នកនាង ខ្ញុង

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ខ្ញុង និងស្វាមី
  អ្នកនាង ខ្ញុង និងស្វាមី
  អ្នកនាង ខ្ញុង និងស្វាមី
  អ្នកនាង ខ្ញុង និងស្វាមី
  អ្នកនាង ខ្ញុង និងស្វាមី
  អ្នកនាង ខ្ញុង និងស្វាមី
  អ្នកនាង ខ្ញុង និងស្វាមី
  អ្នកនាង ខ្ញុង និងស្វាមី
  អ្នកនាង ខ្ញុង និងស្វាមី
  អ្នកនាង ខ្ញុង និងស្វាមី
  អ្នកនាង ខ្ញុង និងស្វាមី
  អ្នកនាង ខ្ញុង និងស្វាមី
រូបភាព
រូបភាព
ខ្ញុងនាយ កៃដ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T