ភ្នំពេញ៖ មហាជនជាច្រើនតែងតែសរសើរដល់សុភមង្គលរបស់ គ្រួសាររបស់តារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាងគង់ ចាន់ស្រីមុំ ព្រោះរយៈពេលជាច្រើនឆ្នាំមកហើយ ពួកគេតែងតែផ្តល់នូវក្តីស្រលាញ់ និងភាពកក់ក្តៅទៅកាន់គ្នាជានិច្ច ក្រោយទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់។

ដោយឡែក ការគិតរបស់មនុស្សមួយចំនួន បានគិតថាស្រ្តីដែលមានកូនឲ្យប្រែជាមិនស្អាត និងមិនឡូយឆាយដូចមុន ក៏ប៉ុន្តែបើក្រឡេកទៅមើលតារារូបនេះវិញ ឃើញថានាងកាន់តែស្អាត និងក្មេងជាងវ័យកាន់តែខ្លាំងឡើងគួរឲ្យសរសើរតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលទទួលបានចំណងដៃកូនស្រីមួយនេះរួចមក ឃើញថាការតែងខ្លួនរបស់នាង នៅតែស្អាតមិនចាញ់ក្រមុំៗប៉ុន្មាន រីឯការថតរូបវិញមានគេនាំគ្នាគិតថាមានកូនពិបាកថត ថតមើលទៅហាក់ដូចជាមិនស្អាត។

តែអ្វីដែលចាប់អារម្មណ៍គឺ តារារូបនេះនៅតែបញ្ចេញស្ទីលយ៉ាងឡូយៗ ជាមួយនឹងកូនស្រី មើលទៅពិតជាប្លែក និងទទួលបានការចាប់អារម្មណ៍ពីមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គង់ ចាន់ស្រីមុំ និងគ្រួសារ
ស្ទីលថតរូប គង់ ចាន់ស្រីមុំ​ និងកូន
ស្ទីលថតរូប គង់ ចាន់ស្រីមុំ​ និងកូន
ស្ទីលថតរូប គង់ ចាន់ស្រីមុំ​ និងកូន
ស្ទីលថតរូប គង់ ចាន់ស្រីមុំ​ និងកូន
ស្ទីលថតរូប គង់ ចាន់ស្រីមុំ​ និងកូន
ស្ទីលថតរូប គង់ ចាន់ស្រីមុំ​ និងកូន
ស្ទីលថតរូប គង់ ចាន់ស្រីមុំ​ និងកូន
ស្ទីលថតរូប គង់ ចាន់ស្រីមុំ​ និងកូន
ស្ទីលថតរូប គង់ ចាន់ស្រីមុំ​ និងកូន
ស្ទីលថតរូប គង់ ចាន់ស្រីមុំ​ និងកូន
ស្ទីលថតរូប គង់ ចាន់ស្រីមុំ​ និងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ