ភ្នំពេញ៖ មុននេះបន្តិច តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាងខ្ញុង បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ក្រោយស្វាមីជាទីស្រលាញ់ត្រូវបានបាត់ខ្លួន ដោយសារតែរឿងយល់ច្រឡំមួយចំនួន ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រីស្រស់រូបនេះ បានធ្វើការបង្ហាញវីដេអូយំពីទុក្ខសោក រៀបរាប់ថាស្វាមីរបស់ខ្លួនបានលួចលាក់មានថ្មី ហើយក៏មានមហាជនមួយចំនួនមានការរិះគន់ ដល់ស្វាមីរបស់នាងយ៉ាងខ្លាំងៗ។ មិនបានប៉ុន្មានផង តារារូបនេះ ក៏បានបកស្រាយថាគ្រាន់តែជាថតរឿងប៉ុណ្ណោះ។

តែពេលមុននេះបន្តិច នាងក៏បានធ្វើការLive វីដេអូ និងបង្ហោះសារស្វែងរកស្វាមីរបស់ខ្លួន ព្រោះថាមានការអន់ចិត្ត ទើបចាកចេញពីផ្ទះមិនទាន់ត្រលប់មកវិញ។ នៅក្នុងនោះដែរនាងបានរៀបរាប់ថា៖

«ដំណឹងស្វែងរកប្តី នាងខ្ញុំឈ្មោះ ស្រេង សុកាន់ដា ហៅ ខ្ញុង បានបាត់ប្តីឈ្មោះ អុំ ក្សត្រា ហៅ កៃដរ នៅថ្ងៃទី ១៤.0២.២០១៩ នៅវេលាម៉ោង៧:៣០នាទី ល្ងាច. រហូតដល់ថ្ងៃនេះ មិនឃើញមកផ្ទះ មូលហេតុ៖ គឺមកពីខ្ញុំបង្ហោះវីដេអូខ្លីក្នុងរឿង លោកប្តី ធ្វើឲ្យបងប្អូនយល់ច្រឡំថាប្តីខ្ញុំក្បត់ខ្ញុំហើយលួចមានស្រី ខ្លះនាំគ្នាជេគាត់ ទើបគាត់ខឹងអន់ចិត្តរត់ចោលផ្ទះ មិនដឹងរសាត់អណ្តែតដល់ណាទេ បើបងប្អូនណាប្រទះឃើងជួយនាំគាត់មកផ្ទះវិញបាន នាងខ្ញុំនឹងជូនសាច់ក្រក៥kg សូមជួយស៊ែរយកតែបុណ្យទៅ ឲ្យឆាប់រកឃើញព្រោះខ្ញុំនឹកប្តីខ្ញុំចង់ឆ្កួតហើយ បើប្តីលឺហើយប្រញាប់មកផ្ទះអូននឹងអាលបានសុំទោស ដែលធ្វើឲ្យគេយល់ច្រឡំលើឯង»៕

សូមទស្សនាវីដេអូការLive របស់នាង ដើម្បីជ្រាបកាន់តែច្បាស់៖

អ្នកនាង ខ្ញុង និងស្វាមី
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
ខ្ញុង Live វីដេអូមុននេះ
ស្វាមីអ្នកនាងខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង