ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោកខេម បានធ្វើការបកស្រាយចម្រៀងមួយបទ «ឲ្យអត់ស្រឡះទៅ» ជាមួយនឹងអ្នកស្រី សំអាត នៅក្នុងកម្មវិធីសំនៀងតន្រី្តជនពិការ ដែលបានធ្វើឡើងសម្រាប់ជនពិការទាំងអស់បានឡើងធ្វើការបកស្រាយចម្រៀង សមត្ថភាពរបស់ខ្លួន។

ការបកស្រាយចម្រៀងរួមគ្នារបស់អ្នកទាំង២ បានធ្វើឲ្យមហាជនជាច្រើនក៏បានសរសើរទៅលើសមត្ថភាពដ៏ល្អ នៅក្នុងការច្រៀងបទចម្រៀង ទោះបីជាដៃគូរបស់តារាប្រុសរូបនេះ គាត់ជាជនពិការភ្នែកយ៉ាងណាក្តី។

ជាមួយគ្នានេះដែរ កម្មវិធីក៏មានការសួរនាំ ក៏ដូចជាជីកកកាយហេតុផលដែល ធ្វើឲ្យតារាកិត្តិយសរូបនេះ បានធ្លាក់ខ្លួនពិការយ៉ាងគួរឲ្យអាណិត ព្រោះថាពួកគេមិនអាចមើលឃើញបាន តាំងតែពីកំណើតមកម្ល៉េះ។ តែទោះបីជាមានផលលំបាក ក៏ដូចជាមានពាក្យនិយាយមិនសមរម្យ ស្អប់ខ្ពើមយ៉ាងណាក្តី ក៏អ្នកស្រីមិនចុះចាញ់ខិតខំតស៊ូរហូតដល់បច្ចុប្បន្ននេះ។

ទន្ទឹមនឹងសមត្ថភាពដ៏ល្អ ក៏ដូចជាការបកស្រាយពីប្រវត្តិខ្លះៗរបស់តារាកិត្តិយស បានធ្វើឲ្យអ្នកនាងចនច័ន្ទ លក្ខិណា បានសម្រក់ទឹកភ្នែកនៅចំពោះមុខ ព្រោះតែក្តីអាណិតចំពោះពួកគាត់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖

ចនច័ន្ទ លក្ខិណា សម្រក់ទឹកភ្នែក
ចនច័ន្ទ លក្ខិណា សម្រក់ទឹកភ្នែក
អ្នកស្រីសំអាត ជាជនពិការ
អ្នកស្រីសំអាត ជាជនពិការ ច្រៀងជាមួយខេម
អ្នកស្រីសំអាត ជាជនពិការ ច្រៀងជាមួយខេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម