ខេម និងគូស្នេហ៍ កាន់តែផ្អែមល្អែម ជះចំហាយកក់ក្តៅ

//s9.kh1.co/18/18d1d8e6be8c215bd25e52b4c93875fac40a7053.jpg
តារា & កម្សាន្ដ

 ១០-វិច្ឆិកា-២០២២ ១២ល្ងាច · មួយឆ្នាំមុន

តាំងពីព្រមបើកបង្ហាញមុខគូស្នេហ៍រួចមក តារាចម្រៀង ខេម កាន់តែផ្អែមល្អែមលើសដើម បណ្តើរគ្នាដើរលេងក្រៅប្រទេសរីករាយខ្លាំង

សហរដ្ឋអាមេរិក ៖ ក្រោយល្បីថានៅលីវច្រើនឆ្នាំ មិនខ្វាយខ្វល់រឿងស្នេហានោះ កាលពីដើមឆ្នាំកន្លងទៅ តារាចម្រៀង ខេម ព្រមទម្លាយមុខមាត់គូស្នេហ៍ស្រីខ្លួនជាអនិកជន ស្រស់ស្អាតខ្លាំង សេពគប់គ្នាច្រើនឆ្នាំទៅហើយ ប៉ុន្តែលាក់ស្ងាត់ឈឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាំងពីបើកបង្ហាញមុខមាត់គូស្នេហ៍ហើយនោះ តារាចម្រៀងប្រចាំផលិតកម្មGalaxy Navatra រូបនេះ កាន់តែបង្អួតភាពផ្អែមល្អែមនឹងគ្នា ជារឿយៗហ្វេនៗតែងសម្គាល់ឃើញ រាល់ការជួបជុំជាមួយនឹងតារាចម្រៀងប្រចាំផលិតកម្ម ឬ កម្មពិធីធំៗរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងមានវត្តមានរបស់គូស្នេហ៍មិនដែររំលង។

តួយ៉ាង ប៉ះចំថ្ងៃសម្រាកនៅក្នុងស្រុក តារាចម្រៀង ខេម និងគូស្នេហ៍ បណ្តើរគ្នាដើរលេងលើទឹកដីសហរដ្ឋអាមេរិក ជះចំហាយកក់ក្តៅពេញទី ធ្វើឲ្យហ្វេនៗញញឹមបិទមាត់មិនជិត សាកសមជាគូនឹងគ្នាមែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ខេម
តារាចម្រៀង ខេម
តារាចម្រៀង ខេម​ និងគូស្នេហ៍
តារាចម្រៀង ខេម​ និងគូស្នេហ៍
តារាចម្រៀង ខេម​ និងគូស្នេហ៍
តារាចម្រៀង ខេម​ និងគូស្នេហ៍
តារាចម្រៀង ខេម និងគូស្នេហ៍
តារាចម្រៀង ខេម និងគូស្នេហ៍
តារាចម្រៀង ខេម និងគូស្នេហ៍
តារាចម្រៀង ខេម និងគូស្នេហ៍
តារាចម្រៀង ខេម និងគូស្នេហ៍
តារាចម្រៀង ខេម និងគូស្នេហ៍
ខេម
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T