នឹកអតីតកាលកម្សត់ ខេម ប្រកាសរកក្រុម Boy Band របស់ខ្លួនកាលពីឆ្នាំ២០០៧

//s9.kh1.co/eb/ebefd6397fcff1cd319a9d81a1a0dd6ad69d2f04.png
តារា & កម្សាន្ដ

 ១៨-សីហា-២០២៣ ៩ព្រឹក · ៨ ខែមុន

ថ្មីៗនេះ តារាចម្រៀង លោក ខេម ដែលជាអតីតសមាជិកមួយរូបក្នុងក្រុម Boy Band ក៏បានបង្ហោះសារនឹករឭកដល់មិត្តរួមក្រុម ព្រមទាំងប្រកាសចង់ជួបជុំគ្នាវិញថែមទៀតផង។

កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀង លោក ខេម ដែលជាអតីតសមាជិកមួយរូបក្នុងក្រុម Boy Band ក៏បានបង្ហោះសារនឹករឭកដល់មិត្តរួមក្រុម ព្រមទាំងប្រកាសចង់ជួបជុំគ្នាវិញថែមទៀតផង។ ត្រឡប់ទៅអតីតកាលពីអំឡុងឆ្នាំ ២០០៧ គឺការចាប់ផ្ដើមដើរចូលវិថីសិល្បៈរបស់ លោក ខេម ដែលខ្លួនបានចូលប្រកួតចម្រៀងនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ CTN ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខេម
ខេម

ជាមួយគ្នានោះដែរ តារាចម្រៀងរូបនេះ បានជាប់ចូលទៅក្នុង ក្រុមចម្រៀង Boy Band ដែលជាការដឹកនាំដោយលោក គួច ខេវិន។ យ៉ាងណា មកដល់ពេលនេះ ក្រុមចម្រៀងខាងលើ ក៏បានរំសាយអស់ជាច្រើនឆ្នាំ រីឯសមាជិកក្នុងក្រុមក៏មានខ្លះបន្តអាជីពលើវិថីសិល្បៈ និង ខ្លះទៀតបានបាត់មុខផងដែរ។

ខេម និង មិត្តរួមសិល្បៈ
ខេម និង មិត្តរួមសិល្បៈ

ដោយសេចក្ដីនឹករលឹក លោក ខេម ក៏បានប្រកាសនៅក្នុងបណ្ដាញសង្គមស្វែងរកមិត្តៗដែលធ្លាប់ជាក្រុម Boy Band ដែលលោកនឹងបង្កើតជាការជួបជុំមួយនៅភ្នំពេញនេះ៕

ខេម
ខេម

ប្រភព៖ Khem ខេម

ខេម
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T