ភ្នំពេញ៖ ទោះបីជាតារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញាខេមរៈ ស្រីពៅ បានលាចាកលោកនេះទៅក៏ពិតមែន ក៏ប៉ុន្តែឃើញថាមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន នៅតែនឹករលឹក ក៏ដូចជាបង្ហាញនូវសកម្មភាពរបស់នាង នៅលើបណ្តាញសង្គមជាបន្តបន្ទាប់ យ៉ាងគួរឲ្យសង្វេគ។

ជាក់ស្តែងនៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃមាឃបូជា ដែលប្រជាពលរដ្ឋខ្មែរជាច្រើន បាននាំគ្នាទៅវត្តសាងកុសលយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តគ្រប់គ្នា។ ទន្ទឹមនឹងនេះដែរ ក៏ឃើញថាក្រុមគ្រួសាររបស់តារាចម្រៀងស្រីរូបនេះ មិនភ្លេចដល់រូបនាងនោះទេ ពួកគេបាននាំគ្នារៀបចំរាប់បាត្រ ឧទ្ទិសកុសលនាងនៅក្នុងថ្ងៃនេះ។

ជាមួយគ្នានេះដែរ ក្រុមគ្រួសារបានរៀបរាប់ជាមួយនឹងសារដ៏ខ្លីយ៉ាងដូច្នោះថា៖«ថ្ងៃមាឃបូជារាប់បាត្រសុំជូនបុណ្យដល់ក្រុមគ្រួសារបងប្អូនមិត្តភក្តិទាំងអស់គ្នា ពិសេសសូមអោយប្អូនស្រីពៅ មកទទួលយកកុសលផលបុណ្យដែលបានរាប់បាត្រថ្ងៃនេះ»។

ក្រោមសកម្មភាពបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាស្រណោះដល់នាងយ៉ាងខ្លាំង​ ដែលត្រូវបាត់បង់ទៅដោយភាពសោកស្តាយ ពីមនុស្សជុំវិញខ្លួនយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
គ្រួសារខេមរៈ ស្រីពៅ ធ្វើបុណ្យជូននាង
គ្រួសារខេមរៈ ស្រីពៅ ធ្វើបុណ្យជូននាង
គ្រួសារខេមរៈ ស្រីពៅ ធ្វើបុណ្យជូននាង
គ្រួសារខេមរៈ ស្រីពៅ ធ្វើបុណ្យជូននាង
គ្រួសារខេមរៈ ស្រីពៅ ធ្វើបុណ្យជូននាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ