លោកឧកញ៉ា ខេមរ: សិរីមន្ត បង្ហោះសារអរគុណ អ្នកដែលសា.ក់.រូបប្អូនស្រី បង្ហាញពីក្ដីស្រលាញ់ (មានវីដេអូ)

//s9.kh1.co/37/37df6105a9ad50f8fb9fc8507082829a599bcc55.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០២២ ៨ល្ងាច · មួយឆ្នាំមុន

តារាចម្រៀង លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសារ និងវីដេអូ អរគុណចំពោះបុរសម្នាក់ ដែលបានសាក់រូបប្អូនស្រីជាទីស្រលាញ់របស់ខ្លួន

ភ្នំពេញ៖ បើទោះបីជាបានឃ្លាតឆ្ងាយពីគ្នាគ្មានថ្ងៃត្រឡប់ក្ដី តែចំពោះក្ដីស្រលាញ់ ក្ដីនឹករឮក ទៅដល់ប្អូនស្រីជាទីស្រលាញ់ សម្រាប់លោក ឧកញ៉ា ខេមរៈ សិរីមន្ត នៅតែមិនប្រួលប្រែ ជាពិសេស លោកតែងតែគិតដល់ និងលើកឡើងពីប្អូនស្រី កញ្ញា ខេមរៈ ស្រីពៅ នៅតាមបណ្ដាញសង្គម ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាចម្រៀង លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសារ រួមទាំងវីដេអូមួយ បង្ហាញពីរូបភាពបុគ្គលម្នាក់ដែលបានសាក់រូបប្ដូនស្រី កញ្ញា ខេមរៈ ស្រីពៅ ដែលបានបង្ហាញពីក្ដីស្រលាញ់ និងការគាំទ្រចំពោះរូបនាងទៀតផង។ ក្នុងនោះដែរ លោកឧកញា បានសរសេរសាររៀបរាប់ថា៖ 

ខ្ញុំបាទសូមគោរពអរគុណបុរសម្នាក់នេះ នៅទឹកចិត្តដែលបានគោរពស្រលាញ់ប្អូនស្រីខេមរៈស្រីពៅនឹងសាក់រូបស្រីពៅ ដែលជាប្អូនស្រីសំណព្វចិត្តរបស់ខ្ញុំនៅលើដៃ

ខេមរៈ សិរីមន្ត

យ៉ាងណាមិញ តាមរយៈនេះ​ ក៏មានហ្វេនៗជាច្រើន ដែលតែងតែគាំទ្រ លើកទឹកចិត្ត បានបង្ហាញពីក្ដីស្រលាញ់ ក៏ដូចជានឹករឮក ដល់ ខេមរៈ ស្រីពៅ ជាមួយនឹងស្នាដៃសិល្បៈចម្រៀងរបស់នាង កាលពីពេលកន្លងមក៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ​ សិរីមន្តខេមរៈ ស្រីពៅ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T