រំជួលចិត្ត! ខេមរៈសិរីមន្ត សម្រក់ទឹកភ្នែកខ្លាំងៗ ចំថ្ងៃខួប៣ឆ្នាំ ប្អូនស្រីបណ្តូលចិត្ត

//s9.kh1.co/7d/7dd1c752239c4dc2dfc4a9d39dea0796b0cdb105.jpg
តារា & កម្សាន្ដ

 ២៤-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

អាណិតណាស់ បុណ្យខួប៣ឆ្នាំរបស់ប្អូនស្រីបណ្តូលចិត្ត ខេមរៈសីរិមន្ត សម្រក់ទឹកភ្នែកយំខ្លាំងៗ រហូតធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង

តារាកម្សាន្ត÷ នារសៀលថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងឱកាសនៃពិធីបុណ្យខួបមរណភាពបីឆ្នាំរបស់ប្អូនស្រីខ្លួន លោកខេមរ: សិរីមន្ដ ម្ចាស់បទបេះដូងអ្នកប្រដាល់ និងជាតារាចម្រៀងដ៏ល្បីលំដាប់ប្រទេសមួយរូបផងដែលនោះ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រជាខ្លាំង ក្រោយបានបង្ហូរទឹកភ្នែក នៅចំពេលដែលលោកចូលរួមស្តាប់ធម្មទេសនា រហូតធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងកំឡុងពេលនៃពិធីបុណ្យគម្រប់ខួប៣ឆ្នាំជូនប្អូនស្រីកញ្ញា ខេមរៈស្រីពៅ លោកខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍ក្តុកក្តួល និងស្តាយស្រណោះជាខ្លាំង រហូតធ្វើឲ្យលោកហូរទឹកភ្នែកយំ ទាំងកំពុងអង្គុយស្មឹងស្មាធិ៍តែម្តង។

សូមរំលឹកផងដែរថា កញ្ញា ខេមរ: ស្រីពៅ តារាចម្រៀងដ៏ល្បី និងត្រូវជាប្អូនស្រីបណ្តូលចិត្តរបស់លោកខេមរ:សិរីមន្ដ បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដោយសារតែជំងឺផ្ទាល់ខ្លួន កំឡុងពេលសម្រាកព្យាបាលនៅប្រទេសឥណ្ឌា ដោយដំណឹងមរណភាពនេះបានបង្កជាការភ្ញាក់ផ្អើល អមដោយសារសម្តែងទឹកចិត្តសោកស្តាយជាខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាស្រីរូបនេះផ្ទាល់តែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

លោកខេមរៈ សិរីមន្ត 
លោកខេមរៈ សិរីមន្ត 
លោកខេមរៈ សិរីមន្ត និងភរិយា
លោកខេមរៈ សិរីមន្ត និងភរិយា
កញ្ញា ខេមរ: ស្រីពៅ
កញ្ញា ខេមរ: ស្រីពៅ
កញ្ញា ខេមរ: ស្រីពៅ
កញ្ញា ខេមរ: ស្រីពៅ
លោកខេមរៈ សិរីមន្ត និងភរិយា
លោកខេមរៈ សិរីមន្ត និងភរិយា
លោកខេមរៈ សិរីមន្ត កំពុងយំ
លោកខេមរៈ សិរីមន្ត កំពុងយំ
ខេមរៈ​ សិរីមន្តខេមរៈ ស្រីពៅ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T