ភ្នំពេញ៖ កាលពីយប់មិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាព មុខដូចកូនកាត់លោកStep បានធ្វើឲ្យកញ្ញា រ៉េត ស៊ូហ្សាណា រំភើបនៅក្នុងចិត្ត និងអៀនយ៉ាងខ្លាំង នៅក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ទាំងកណ្តាលឆាកមានមនុស្សជាច្រើនទស្សនា។

ដោយក្នុងនោះលោកបានធ្វើការ Surprise តារាស្រីរូបនេះនៅលើឆាក លុតជង្គង់សុំនាងធ្វើជាសង្សារ ជាមួយនឹងផ្កាមួយទង ដើម្បីបញ្ជាក់ក្តីស្រលាញ់ចំពោះតារាស្រីរូបនេះនៅកណ្តាលឆាក ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជំនួសនាងតែម្តង។

ការដែលសុំភ្លាមៗ ជាមួយនឹងការធ្វើឲ្យភ្ញាក់អារម្មណ៍បែបនេះ បានធ្វើឲ្យតារាស្រីរូបនេះ រំភើប និងនិយាយសឹងមិនចង់ចេញ ព្រោះមិននឹកស្មានថា Step ហ៊ានបង្ហាញក្តីស្រលាញ់ខ្លាំងបែបនេះ។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏មិនទាន់ដឹងថា ការយល់ព្រមរបស់តារាស្រីរូបនេះ ពិត ឬក៏យ៉ាងណានោះទេ ព្រោះអាចគ្រាន់តែជាការសម្តែង នៅលើឆាកដើម្បីធ្វើឲ្យប្លែកអារម្មណ៍មហាជន។៕

ដូច្នោះមានតែរងចាំ មើលពីទំនាក់ទំនងរបស់អ្នកទាំង២ទាំងអស់គ្នា សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

រ៉េត ស៊ូហ្សាណាត្រូវ Step សុំធ្វើសង្សារ
រ៉េត ស៊ូហ្សាណាត្រូវ Step សុំធ្វើសង្សារ
រ៉េត ស៊ូហ្សាណាត្រូវ Step សុំធ្វើសង្សារ
រ៉េត ស៊ូហ្សាណាត្រូវ Step សុំធ្វើសង្សារ
រ៉េត ស៊ូហ្សាណាត្រូវ Step សុំធ្វើសង្សារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា