ភ្នំពេញ៖ កាលពីម្សិញមិញនេះ តារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញា ស៊ីន យូប៊ីន បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីឃើញនាងបង្ហោះបទចម្រៀងខ្លីមួយបទ ដែលជាបទមរតកដើមរបស់លោកតា ស៊ិន ស៊ីសាមុត មានចំណងជើងថា “ផ្កាយកូនមាន់” ដែលរូបនាងជាអ្នកច្រៀង Cover ផ្ទាល់។

យ៉ាងណាមិញ ទាំងនេះពិតជាធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់តារាសម្តែងរូបនេះ ប្លែកអារម្មណ៍មែនទែន ព្រោះថាយូប៊ីន នាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងសមត្ថភាពសម្តែងយ៉ាងល្អនោះទេ ក៏ប៉ុន្តែបើនិយាយពីសម្លេងច្រៀងរបស់នាងវិញ ក៏ទាក់ទាញមិនធម្មតានោះដែរ។

ទោះជាយ៉ាងណាក្តី សម្រាប់បទចម្រៀងដែលកញ្ញា ស៊ីន យូប៊ីន បង្ហោះយប់មិញនេះ ត្រឹមតែជា Teaser ខ្លីតែប៉ុណ្ណោះ ឯចំណែកបទពេញរូបនាង បានបញ្ជាក់ថានឹងចេញក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងសម្លេង ស៊ីន យូប៊ីន បកស្រាយបទមរតកដើមយ៉ាងណានោះ ទៅស្តាប់ទាំងអស់គ្នា៖ 

​ស៊ីន យូប៊ីន
​ស៊ីន យូប៊ីន
​ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន