ភ្នំពេញ៖ ជីវិតគ្រួសាររបស់តារាចម្រៀងលោក ខាន់ ជេម កាន់តែមានសុភមង្គលនឹងគ្នាកាន់តែខ្លាំងឡើងគួរឲ្យសរសើរ ទោះបីជាបច្ចុប្បន្ននេះ លោកមានភាពមមាញឹកខ្លាំងនៅក្នុងការងារ រកពេលសម្រាកមិនចង់បានយ៉ាងណាក្តី។

ជាក់ស្តែងកាលពីពេលម្សិលមិញនេះ តារាប្រុសរូបនេះ បានចំណាយពេលដ៏មានតម្លៃរបស់ខ្លួន ឆ្លៀតពេលយ៉ាងពិសេសសម្រាប់ភរិយាជាទីស្រលាញ់ នៅក្នុងថ្ងៃកំណើតរបស់នាង ធ្វើឲ្យអ្នកគាំទ្រជាច្រើន រំភើបនៅក្នុងចិត្តជំនួសតែម្តង។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ លោកមិនបានរៀបចំធំដុំនោះទេ តែលោកបានដើរកាន់នំខេកមួយ ដើម្បីធ្វើការSurprise ដល់ភរិយាទាំងកណ្តាលយប់ ជាមួយនឹងស្នាមញញឹមទៅកាន់ភរិយា ធ្វើឲ្យនាងរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ទោះបីជាពិធីមិនអធិកអធម មានកាដូថ្លៃៗឲ្យដូចគូគេយ៉ាងណាក្តី។

រាល់ពាក្យសម្តី ក៏ដូចជាសកម្មភាពផ្អែមល្ហែម នៅក្នុងថ្ងៃកំណើតភរិយាលោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់គូស្វាមីភរិយារបស់លោកគ្រប់គ្នា ដែលតែងតែបង្ហាញក្តីសុខចំពោះគ្នាជានិច្ច៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

ខាន់ ជេម
ខាន់ ជេម
ខាន់ ជេម និងភរិយា
ខាន់ ជេម និងភរិយា
ខាន់ ជេម និងភរិយា
ខាន់ ជេម និងភរិយា
ខាន់ ជេម ធ្វើខួបកំណើតឲ្យភរិយា
ខាន់ ជេម ធ្វើខួបកំណើតឲ្យភរិយា
ខាន់ ជេម ធ្វើខួបកំណើតឲ្យភរិយា
ខាន់ ជេម ធ្វើខួបកំណើតឲ្យភរិយា
ខាន់ ជេម ធ្វើខួបកំណើតឲ្យភរិយា
ខាន់ ជេម ធ្វើខួបកំណើតឲ្យភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍