ចេញពីផលិតកម្ម Rock ច្រើនឆ្នាំ តើតារាចម្រៀងទាំងនេះ សុខទុក្ខយ៉ាងណាហើយ?

//s9.kh1.co/5c/5cc8819e1d094270c9c1e4af9de1d74bacd08e06.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០២៣ ១ល្ងាច · ៨ ខែមុន

កន្លងមកជាច្រើនឆ្នាំ ក្រោយផលិតកម្ម Rock បានផ្អាកការដំណើរការ តារាចម្រៀងទាំងប៉ុន្មាននាក់ខាងក្រោម អ្នកខ្លះក៏បានដកឃ្លាពីសិល្បៈ ឯខ្លះទៀតក៏នៅតែបន្ត និងកំពុងជោគជ័យមានឈ្មោះកាន់តែល្បី។

កម្សាន្ត៖ បើយើងបកទៅរំឮកការចងចាំកាលពីអំឡុងឆ្នាំ ២០១០ ដល់ ២០១២ ប្រិយមិត្តច្បាស់ជាបានស្គាល់តារាចម្រៀងទាំងប៉ុន្មាននាក់ខាងក្រោមនេះ ដែលមានបទចម្រៀពីរោះៗនិងល្បីៗជាច្រើននៅក្នុងផលិតកម្ម Rock ហើយពួកគេទទួលបានការគាំទ្រពីមហាជនជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កន្លងមកជាច្រើនឆ្នាំ ក្រោយផលិតកម្ម Rock បានផ្អាកការដំណើរការ តារាចម្រៀងទាំងប៉ុន្មាននាក់ខាងក្រោម អ្នកខ្លះក៏បានដកឃ្លាពីសិល្បៈ ឯខ្លះទៀតក៏នៅតែបន្ត និងកំពុងជោគជ័យមានឈ្មោះកាន់តែល្បីក្នុងសិល្បៈដដែលផងដែរ។

តារាទាំងនោះ មានដូចខាងក្រោម៖

១.ខៀវ ដាឡិច

ក្រោយចាកចេញពីផលិតកម្ម Rock តារាស្រីរូបនេះ ក៏បានចូលច្រៀងក្នុងផលិតកម្ម Big Man និង ផលិតកម្ម M ដោយមានបទល្បីៗមួយចំនួនដូចជាបទ «ប្រពន្ធលួចលាក់» និងបទ «ជួយបង្រៀនអូនឲ្យចេះកាត់ចិត្តពីបងផង» ជាដើម។ ហើយមកដល់សព្វថ្ងៃ នាងក៏ជាតារាចម្រៀងឯករាជ្យមួយរូបផងដែរ។

ខៀវ ដាឡិច
ខៀវ ដាឡិច
ខៀវ ដាឡិច
ខៀវ ដាឡិច

២.ម៉ុក អានីត 

តារាចម្រៀងរូបនេះ ក៏ជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រីក្នុងផលិតកម្ម ក៏មានប្រជាប្រិយភាពខ្លាំងដែរ ដោយមានបទល្បីៗដូចជាបទ «បំផ្លាញចិត្តឯង»។ ក្រោយចេញពី Rock នាងក៏មានបទផ្សេងទៀតល្បីនៅផលិតកម្ម Big Man ដូចជាបទ «កុំភ្លេចប្រាប់គេថាបងជាសង្សារអូន» ផងដែរ។ ហើយសព្វថ្ងៃនាងបានឃ្លាតឆ្ងាយពីសិល្បៈហើយ ដោយរៀបការមានគ្រួសារនិងរស់នៅលើទឹកដីក្រៅប្រទេស។

ម៉ុក អានីត
ម៉ុក អានីត
ម៉ុក អានីត
ម៉ុក អានីត
ម៉ុក អានីត
ម៉ុក អានីត

៣.អ៊ុត ចរិយា

ម្ចាស់បទ «ក្រវាន់សៀមរាប» រូបនេះ ក៏ដកឃ្លាពីសិល្បៈតាំងពីយូរផងដែរ ដោយសព្វថ្ងៃសាងគ្រួសារមានកូនប្រុសស្រី រស់នៅយ៉ាងសាមញ្ញនិងមានសុភមង្គល។

អ៊ុត ចរិយា
អ៊ុត ចរិយា
អ៊ុត ចរិយា
អ៊ុត ចរិយា

៤.ទិត្យ វិច្ឆិកា

ក្រោយចាកចេញពីផលិតកម្ម Rock សព្វថ្ងៃលោក ទិត្យ វិច្ឆិកា កំពុងសាងគ្រួសារមួយ និងមានការងារក្នុងជួររាជការផងដែរ។

ទិត្យ វិច្ឆិកា
ទិត្យ វិច្ឆិកា
ទិត្យ វិច្ឆិកា
ទិត្យ វិច្ឆិកា

៥.លំ សុក្រិត

ក្រោយចាកចេញពីផលិតកម្មចាស់ សព្វថ្ងៃ តារាប្រុសរូបនវក៏នៅតែបន្តសិល្បៈចម្រៀង និងមានបទល្បីៗដូចជាបទ «ទៅរកសង្សារចាស់អូនវិញចុះ» ជាដើម។

លំ សុក្រិត
លំ សុក្រិត
លំ សុក្រិត
លំ សុក្រិត

៦.ផន ស្រីខួច

តារាចម្រៀង ផន នីតា ឬ ផន ស្រីខួច ដែលជាអតីតតារាចម្រៀងនៅផលិតកម្ម Rock រូបនេះ ក្រោយចាកចេញ នាងក៏បានហក់ចូលទៅក្នុងផលិតកម្មដ៏ធំ គឺផលិតកម្មរស្មីហង្សមាស និងមានបទល្បីៗជាច្រើនរហូតមកដល់សព្វថ្ងៃ។

ផន ស្រីខួច
ផន ស្រីខួច
ផន ស្រីខួច
ផន ស្រីខួច

៧.សួស វីហ្សា

ក៏មិនខុសពីតារាខាងលើៗដែរ ក្រោយចាកចេញពី Rock តារាស្រីរូបនេះ បានឈានជើងចូលក្នុងផលិតកម្មរស្មីហង្សមាស និងទទួលបានភាគជោគជ័យទាំងបទចម្រៀង ប្រជាប្រិយភាព និងមុខជំនួញផងដែរ។

សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា

៨.យូរី

បន្ទាប់ពីចេញពីផលិតកម្ម Rock យូរីបានបន្តអាជីពរបស់ខ្លួនដោយចូលទៅក្នុងផលិតកម្ម សាន់ដេ និងមានស្នាដៃល្បីៗជាច្រើន។ តែក្រោយមក នាងក៏បានបញ្ចប់កុងត្រា ព្រមទាំងបានហក់ចូលផលិតកម្មយក្ស រស្មីហង្សមាសតាមរៀមច្បងដែរ ដោយទទួលបានការគាំទ្រក្នុងបទជាច្រើនដូចគ្នា។

យូរី
យូរី
យូរី
យូរី

៩.ខាន់ ជែមស៍

ក៏មិនខុសពីតារាខាងលើៗដែរ ក្រោយចាកចេញពី Rock តារាប្រុសសាច់ចាំរូបនេះ បានឈានជើងចូលក្នុងផលិតកម្មសាន់ដេជាច្រើនឆ្នាំ និងមានបទល្បីៗជាច្រើន ទើបក្រោយមក លោកក៏បានចូលទៅផលិតកម្ម Galaxy មកដល់សព្វថ្ងៃ។

ខាន់ ជែមស៍
ខាន់ ជែមស៍
ខាន់ ជែមស៍
ខាន់ ជែមស៍

អត្ថបទដោយ៖ ខ្មែរឡូត

ផន ស្រីខួចទិត្យ វិច្ឆិកាខាន់ ជេមស៍យូរីម៉ុក អានីតអ៊ុត ចរិយា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T