ភ្នំពេញ៖ តារាចម្រៀងលោកណាំ ប៉ុណ្ណារ័ត្ន ទោះបីជាឃ្លាតឆ្ងាយពីការងារសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែមានអ្នកគាំទ្រស្រលាញ់ និងចូលចិត្តជានិច្ច រីឯជីវិតឯកជនរបស់អតីតតារាប្រុសរូបនេះវិញ ក៏នៅមានអ្នកចង់ដឹងច្រើនដែរ។

បើងាកមកនិយាយពីជីវិតគ្រួសាររបស់លោកវិញ ឃើញថាបច្ចុប្បន្នកាន់តែមានសុភមង្គល និងក្តីសុខកាន់តែខ្លាំងឡើងជាមួយនឹងភរិយា ជាមួយចំណងដៃកូនប្រុសច្បងម្នាក់ ដែលមានមុខមាត់យ៉ាងស្រស់សង្ហា។

នាព្រឹកមិញនេះ ក៏ស្រាប់តែទទួលបានដំណឹងដ៏ពិសេសខ្លាំង គឺលោកបានទទួលសមាជិកថ្មីដែលជាកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ទៀត ទើបសម្រាលមុននេះបន្តិច ដែលម្តាយ និងកូនសុទ្ធតែមានសុវត្ថិភាព ក្រោយពរពោះអស់ពេលជាច្រើនខែមកនេះ។

តារាប្រុសសម្លេងស្រទន់រូបនេះ បានបង្ហាញក្តីស្រលាញ់ និងរូបភាពមុខមាត់កូនស្រីដែលទើបនឹងកើតនៅលើបណ្តាញសង្គមរបស់ខ្លួន ធ្វើឲ្យមហាជនជាច្រើនពិតជារំភើប និងចូលរួមត្រេកអរគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោមដើម្បីជ្រាបច្បាស់៖

ណាំ ប៉ុណ្ណារ័ត្ន និងកូនប្រុស
ណាំ ប៉ុណ្ណារ័ត្ន និងកូនប្រុស
ណាំ ប៉ុណ្ណារ័ត្ន និងកូនប្រុស
ណាំ ប៉ុណ្ណារ័ត្ន និងគ្រួសារ
ណាំ ប៉ុណ្ណារ័ត្ន ទទួលបានសមាជិកថ្មីមុននេះ
ណាំ ប៉ុណ្ណារ័ត្ន ទទួលបានសមាជិកថ្មីមុននេះ
ណាំ ប៉ុណ្ណារ័ត្ន ទទួលបានសមាជិកថ្មីមុននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាំ ប៊ុណ្ណារ័ត្ន