ពូកែអៀន លើកទី១ឃើញ ណាំ ប៊ុណ្ណារ័ត្ន សរសើរភរិយាពេញៗមាត់

//s9.kh1.co/15/157460b8c811b9cc487e7f2c2d41efb58b662fc6.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ជាមនុស្សប្រុសពូកែអៀនណាស់ មិនសូវចូលចិត្តផ្អែមល្អែម តែលើកទី១ឃើញ តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន សរសើរភរិយាពេញៗមាត់

រាជធានីភ្នំពេញ ​៖ ដូចដែលបានដឹងរួចមកហើយ តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន ជាតារាប្រុសរូបសង្ហា មិនខ្ចីចាស់ ដោយមួយរយៈចុងក្រោយនេះ រូបលោកបានចេញចម្រៀងថ្មី ធ្វើឲ្យហ្វេនៗនាំគ្នារីករាយខ្លាំងមិនធម្មតា ក្រោយបាត់មុខមិនចេញច្រៀងអស់ច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រៅពីការងារសិល្បៈ តារាប្រុសរូបសង្ហារូបនេះ ក៏មានការងារជាអ្នករកស៊ីខាងអចលទ្រព្យ លក់ផ្ទះ ដីឡូត៍រាប់ឆ្នាំមកហើយ ជីវភាពវិញក៏មិនចាញ់តារាល្បីៗសព្វថ្ងៃប៉ុន្មានដែរ ងាកទៅជីវិតឯកជនវិញ រូបលោកមានភរិយាស្អាត ក្មេងខ្ចី សមគ្នាអស់ទាស់ ទោះមានកូនដល់ទៅ២នាក់ហើយក្តី បណ្តើរគ្នាម្តងៗដូចគូស្វាមីរៀបការថ្មីថ្មោង បើឃើញសម្រស់នៅក្មេងៗដូចគ្នាបែបនេះ។

ជាមួយគ្នានេះ តាំងពីមានភរិយាមក គេមិនសូវឃើញតារាប្រុសរូបនេះ បង្ហោះរូបភាពគូ ឬសារផ្អែមល្អែមជាមួយភរិយាប៉ុន្មានទេ ភាគច្រើនជារូបភាពជុំគ្រួសារ ជាមួយនឹងភរិយាព្រមទាំងកូនៗ ប៉ុន្តែថ្មីៗនេះ ហ្វេនៗស្រឡាំងកាំង ក្រោយឃើញរូបលោក ចេញពោលពាក្យស្វីតសរសើរភរិយា ដោយរូបលោករៀបរាប់យ៉ាងដូច្នេះថា ៖

នេះជាលើកទីមួយដែលរៀបរាប់ពីគាត់ ព្រោះមនុស្សខ្ញុំ ឣៀនមិនចេះស្វីត ទេតែឣត់ធ្មត់ស្រលាញ់គឺមិនលះ ទោះពេលខ្លះ លំបាក ក៏មិនត្អូញត្អែរដែរ វាជាការពិត។ តើសង្ខាមមនុស្សយើងមាន១០ឆ្នាំប៉ុន្មានដង ចឹងសុខត្រូវតែមានចំពោះខ្ញុំឣោយច្រើនជាង ទុក្ខ តិច តិច បានហើយ ហើយក៏មិនហៅរកដែរ៕

ណាំ ប៊ុណ្ណារ័ត្ន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

 តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
 តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
  តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
  តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
  តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
  តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
  តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និងគ្រួសារ
  តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និងគ្រួសារ
តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និងគ្រួសារ
តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និងគ្រួសារ
តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និងគ្រួសារ
តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និងគ្រួសារ
ណាំ ប៊ុណ្ណារ័ត្ន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T