មិនដែលដឹងសោះកូនៗ ណាំ ប៊ុណ្ណារ័ត្ន ស្អាតខ្លាំងថ្នាក់ហ្នឹង

//s9.kh1.co/06/065da90719fbfcf8411cbd56ff312f3dedf6214a.jpg
តារា & កម្សាន្ដ

 ២៧-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

មិនងាយបង្ហាញមុខប្រពន្ធកូនទេ តែលើកនេះលោក ណាំ ប៊ុណ្ណារ័ត្ន បង្ហាញមុខមាត់កូនប្រុសស្រី ស្អាតមិនចាញ់ខ្លួនទេ។

ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថាតារាចម្រៀងដ៏មានប្រជាប្រិយភាពលោក ណាំ ប៉ុណ្ណារ័ត្ន ធ្លាប់បានដកឃ្លាពីការងារសិល្បៈ ងាកទៅប្រកបមុខរបរផ្សេង ហើយនឹងបានរៀបអាពាហ៍ពិពាហ៍ បង្កើតគ្រួសារតូចមួយយ៉ាងមានសុភមង្គល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បន្ទាប់ពីរៀបការរួច គេដឹងថាបច្ចុប្បន្នតារាចម្រៀងសម្លេងពីរោះរូបនេះ មានកូនប្រុសស្រីពីរនាក់។ ហើយកូនប្រុសស្រីតាំងពីររបស់លោក ណាំ ប៉ុណ្ណារ័ត្ន សុទ្ធសឹងតែឆ្លាត ពូកែ និងស្អាតផងដែរ។ 

ជាក់ស្ដែង ជារឿយៗគេមិនសូវបានឃើញលោក ណាំ ប៉ុណ្ណារ័ត្ន ថតបង្ហាញមុខមាត់កូនប៉ុន្មានឡើយ ប៉ុន្តែបន្ទាប់ពីកូនៗរបស់ខ្លួនកាន់តែធំ តារារូបនេះបានបង្ហោះរូប២សន្លឹកបង្ហាញមុខកូនប្រុសស្រីខ្លួន។ ដោយរូបភាពទាំងនោះ គេឃើញថាមុខមាត់កូនតារារូបនេះ ពិតជាស្អាត សង្ហា និងច្រមុះស្រួចមិនចាញ់ប៉ាៗនោះទេ។ ក្នុងនោះដែរ បន្ទាប់បីអ្នកគាំទ្របានឃើញមុខកូនតារារូបនេះរួច ម្នាក់ៗបានពោលពាក្យសរសើរពីសម្រស់ដ៏ឃ្យូតកូនតារារូបនេះគ្រប់គ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

  លោក ណាំ ប៉ុណ្ណារ័ត្ន 
  លោក ណាំ ប៉ុណ្ណារ័ត្ន 
  លោក ណាំ ប៉ុណ្ណារ័ត្ន 
  លោក ណាំ ប៉ុណ្ណារ័ត្ន 
  លោក ណាំ ប៉ុណ្ណារ័ត្ន 
  លោក ណាំ ប៉ុណ្ណារ័ត្ន 
  លោក ណាំ ប៉ុណ្ណារ័ត្ន ជាមួយភរិយា និងកូនៗ
  លោក ណាំ ប៉ុណ្ណារ័ត្ន ជាមួយភរិយា និងកូនៗ
លោក ណាំ ប៉ុណ្ណារ័ត្ន និងកូន
លោក ណាំ ប៉ុណ្ណារ័ត្ន និងកូន
កូនប្រុសលោក ណាំ ប៉ុណ្ណារ័ត្ន
កូនប្រុសលោក ណាំ ប៉ុណ្ណារ័ត្ន
កូនស្រីលោក ណាំ ប៉ុណ្ណារ័ត្ន
កូនស្រីលោក ណាំ ប៉ុណ្ណារ័ត្ន
ណាំ ប៊ុណ្ណារ័ត្ន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T