ឥណ្ឌា៖ មុននេះបន្តិចទទួលបានដំណឹងដ៏សែនសោកស្តាយបំផុត ប្អូនស្រីបង្កើតរបស់តារាចម្រៀងលោកខេមរៈ សិរីមន្ត កញ្ញាខេមរៈ ស្រីពៅ បានទទួលមរណភាពហើយ កាលពីប៉ុន្មានម៉ោងមុននេះ ដែលមានការសោកស្តាយពីបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស។

តាមរយៈបញ្ជាក់របស់តារា លោកហេង ឡុង បានបញ្ជាក់ថា៖ «សូមចូលរួមរំលែកទុក្ខតារាចម្រៀងខេមរ: ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សេរីមន្ត បានលាចាកលោកនេះហើយ នៅថ្ងៃរសៀលនេះវេលាម៉ោង១នៅប្រទេសឥណ្ឌា សូមបងប្អូនទាំងអស់គ្នាជួយចែករំលែកជូនសាធារណៈជនឲ្យបានជ្រាបផង»។

ក្នុងនោះ លោក ខេមរៈ ភារុណ ជាបងបង្កើត ក៏បានសរសេរយ៉ាងច្បាស់ កាលពីមុននេះផងដែរ ថាប្អូនលោក ពិតជាទទួលមរណភាពពិតមែន។ សម្រាប់ការស្លាប់របស់តារារូបនេះ គឺដោយសារតែជំងឺសួត និងក្រលៀន ផងដែរ៕

កញ្ញាខេមរៈ ស្រីពៅ
កញ្ញាខេមរៈ ស្រីពៅ និងបងប្រុស
កញ្ញាខេមរៈ ស្រីពៅ
សារបងប្រុស ខេមរៈ ស្រីពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ