ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយទទួលបានដំណឹងថាតារាកំប្លែងដ៏ល្បីឈ្មោះ នាយកុយ នាយក្រិន និងកញ្ញាប្រិមប្រិយ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ធ្វើឲ្យរថយន្តត្រូវខូចខាតទាំងស្រុង ចំណែកឯមនុស្សនៅក្នុងរថយន្តក៏មិនមានបញ្ហាធ្ងន់ធ្ងរដែរ។

ដំណឹងដ៏កក្រើកនេះ បានលេចឡើងមិនបានប៉ុន្មានផង ស្រាប់តែតារាកំប្លែងទាំង២ដួង នាយក្រិន និងប្រិមប្រិយ បានចេញមុខបកស្រាយ ក៏ដូចជានិយាយពីបញ្ហាដែលបានកើតឡើងភ្លាមៗ ធ្វើឲ្យបណ្តាអ្នកគាំទ្រអាណិតដល់ពួកគេយ៉ាងខ្លាំង។

ដោយក្នុងនោះនាងក៏បានរៀបរាប់ និងធ្វើឲ្យមហាជនសរសើរដល់អ្នកទាំងពីរ ដែលទោះបីជាមានបញ្ហាបានកើតឡើងភ្លាមៗយ៉ាងណាក្តី តែតារាទាំង២នេះនៅតែបន្តឡើងសម្តែងនៅលើឆាក ប៉ុស្តិ៍ទូរទស្សន៍ បន្ទាប់ពីចេញពីមន្ទីរពេទ្យពិនិត្យសុខភាពរួច ដែលមិនសុខចិត្តបោះបង់ការងារដែលគេបានដាក់ឲ្យនោះទេ។

ក្រោយពីបានដឹងបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់ពួកគេ ដែលមានទំនួលខុសត្រូវខ្លាំង ចំពោះការងារ ទោះបីជាខ្លួនកំពុងតែជួបបញ្ហាយ៉ាងណាក្តី។ គួរបញ្ជាក់ផងដែរថា នៅពេលនេះតារាកំប្លែងនាយកុយ កំពុងធ្វើការពិនិត្យទៅលើសុខភាពរបស់លោកបន្ថែម ក៏ប៉ុន្តែលោកមិនមានបញ្ហាធ្ងន់ធ្ងរ និងអាចបន្តការងារបានជាធម្មតា៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ប្រិមប្រិយ និងនាយកុយ
ប្រិមប្រិយ និងនាយក្រិន
ប្រិមប្រិយ និងនាយក្រិន
ប្រិមប្រិយ និងនាយក្រិនLive វីដេអូ
ប្រិមប្រិយ និងនាយក្រិនLive វីដេអូ
ឡានដែលបានជួបគ្រោះថ្នាក់
ឡានដែលបានជួបគ្រោះថ្នាក់
នាយក្រិន ពេលជួបគ្រោះថ្នាក់
នាយកុយ ពេលជួបគ្រោះថ្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ