ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងពីទំនាន់ទំនង រវាងតារាសម្តែងកូនមួយ អ្នកនាងសុខ សោម៉ាវត្តី និងអតីតស្វាមី ទោះបីជាបែកបាក់គ្នាអស់ពេលជាច្រើនឆ្នាំយ៉ាងណាក្តី ក៏ប៉ុន្តែអ្នកទាំងពីរនៅតែទាក់ទងគ្នាប្រៀបដូចគ្នា បងប្អូននឹងគ្នាយ៉ាងដូច្នោះ។

មិនត្រឹមតែប៉ុណ្ណោះសូម្បីតែកូនស្រី ដែលជាតំណក់ឈាមរួមគ្នា ក៏ពួកគេបានមើលថែ និងផ្តល់នូវភាពកក់ក្តៅទៅកាន់រូបនាងជានិច្ច ទោះបីជាពួកគេមិនបាននៅជិតកូនស្រី ជារៀងរាល់ថ្ងៃយ៉ាងណាក្តី។ ទង្វើបែបនេះក៏បានធ្វើឲ្យមហាជនជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញពួកគេ នៅតែរក្សាទំនាក់ទំនងគ្នាយ៉ាងដូច្នោះ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កាលពីប៉ុន្មានម៉ោងមុននេះ អតីតស្វាមីរបស់តារាស្រីរូបនេះ ក៏បានធ្វើដំណើរ និងតាមជួបកូនស្រី និងអតីតភរិយា នៅនឹងកន្លែងថតតែម្តង ជាមួយនឹងសកម្មភាពយ៉ាងស្និទ្ធស្នាល រីឯកូនស្រីរបស់នាងក៏សប្បាយចិត្ត ពោរពេញដោយស្នាមញញឹម។

ក្រោយពីបានឃើញបែបនេះ ក៏ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ថែមទាំងសរសើរដល់ពួកគេដែលនៅតែ ធ្វើជាឪពុក និងម្តាយល្អ ធ្វើឲ្យកូនស្រីមានសុភមង្គល ទោះបីជាពួកគេបានបែកបាក់គ្នាយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងអតីតស្វាមី
សុខ សោម៉ាវត្តី និងអតីតស្វាមី
សុខ សោម៉ាវត្តី និងអតីតស្វាមី
អតីតស្វាមីសុខ សោម៉ាវត្តី មកជួបនាង និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី