បានកូនក្រមុំមួយ​ សុខ​ សោមាវត្តី​ និងកូនស្រី និយាយពីដូចភ្លោះ​

//s9.kh1.co/9d/9d732a5f9fcd35d82afc1c35dd4f5f034b0d1888.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

កូនស្រីកាន់តែធំ សុខ សោម៉ាវត្តី និង កូនស្រី កាន់តែដូចគ្នា មើលមិនស្រួលច្រលំថាបងប្អូនភ្លោះតើ។

ភ្នំពេញ៖ ជាតារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះ​ សុខ សោម៉ាវត្តី ត្រូវបានមហាជនជ្រាបរួចមកហើយអំពីទេពកោសល្យរបស់អ្នកនាងជាមួយរូបរាងសុីវីល័យបែបហៃសូរ ដែលធ្វើឱ្យហ្វេនៗតែងតែលើកសរសើរអ្នកនាងមិនដាច់ពីមាត់ឡើយ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ទោះបីបច្ចុប្បន្ននេះ អ្នកនាងមមាញឹកនឹងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏អ្នកនាងតែងតែបង្ហាញក្ដីស្រលាញ់នាងមួយកូនស្រីបណ្ដូលចិត្តរបស់នាងផងដែរ។ បើយើងក្រឡេកមើលរូបឆោមកូនស្រីរបស់អ្នកនាងវិញគឺកាន់តែធំពេញរូបរាង មើលទៅពិតជាស្រស់ស្អាតមិនចាញ់ម៉ាក់ប៉ុន្មានឡើយ ពោលគឺស្រស់ស្អាតតាំងពីតូចតែម្ដង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗសឹងមិនជឿនឹងភ្នែក ​គ្រប់ៗគ្នា ក្រោយពីឃើញរូបថត២-៣សន្លឹកដែលរូបនាង បានបង្ហោះក្នុងបណ្ដាញសង្គម។​ តាមរយៈរូបថតមួយសន្លឹកនោះដែរ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពជាមួយនឹងកូនស្រីដាក់មុខជិតគ្នា គឺអ្នកទាំងពីរ ពិតជាមានមុខមាត់ដូចគ្នាណាស់ មើលមួយភ្លែតស្មានតែភ្លោះទៀតផង។    

យ៉ាងណាទៀតសោត សុខ សោម៉ាវត្តី ត្រូវបានមហាជនរាល់គ្នា សរសើរមិនដាច់ពីមាត់ ពីភាពរឹងមាំរបស់នាង តស៊ូមើលថែកូនស្រីតែម្នាក់ឯង បានធំធាត់ និងមានសម្រស់លេចធ្លោ មិនចាញ់អ្នកម៉ាក់ទេ៕    

សូមទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T