ភ្លេចខ្លួន កូ-»នស្រី សុខ សោម៉ាវត្តី ធំពេញវ័យស្រ-»ស់ស្អា-»តណាស់!

//s9.kh1.co/d6/d6e2563b2a23851117f8241874ea18e4bd5cfc9a.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០២៣ ២ល្ងាច · ៨ ខែមុន

បាត់មុខយូរ កូនស្រីរបស់តារាសម្តែង សុខ សោម៉ាវត្តី បានទាក់ទាញចំណាប់អារម្មណ៍ ជាមួយរូបរាងវ័យជំទង់។

ភ្នំពេញ៖ កាលពីថ្មី ៗ នេះ នៅលើគណនីហ្វេសប៊ុកជាផ្លូវការរបស់ តារាសម្តែងស្រី សុខ សោម៉ាវត្តី បានចែករំលែករូបភាពជាច្រើនសន្លឹកទៅនឹង កូនស្រីរបស់នាង ជាមួយសម្រស់វ័យ ធំឡើងសន្ធឹក ជាមួយនឹងភាពទាក់ទាញជាមួយនឹងទម្រង់មុខស្អាត និងដងខ្លួនសមល្មម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កូនស្រីរបស់តារាម្តែងរូបនេះ ត្រូវបានគេមើលឃើញថា ស្រស់ស្អាតខ្លាំង ដូចក្មេងស្រីជំទង់ដទៃ តែសម្រស់ក្មេងស្រីម្នាក់នេះ ចែងចាំងមិនធម្មតា ក្រោយបាត់មុខមួយរយៈ ដោយតារាស្រីរូបនេះ មិនសូវបានបង្ហោះរូបកូនស្រីរបស់នាងនោះឡើយ។

យ៉ាងណាមិញ អមទៅនឹង រូបភាពប៉ុន្មានសន្លឹក តារាស្រីរូបនេះ​ក៏បានបង្ហោះអារម្មណ៍ពិត ទៅនឹងកូនស្រីរបស់ខ្លួន ជាមួយសំណេរ លើកឡើងដូច្នេះថា​៖

បើមានឱកាសសូមអ្នកថែរក្សាពេលវេលាល្អៗរបស់អ្នកនិងនាង នាងធំហើយ នាងមិនអាចតូចទៅវិញទេដូច្នេះហើយដំណាក់នៃការលូតលាស់របស់នាងជាអនុស្សាវរីយ៍សំខាន់បំផុតសំរាប់ទំនាក់ទំនងរវាងយើង ពេលវេលាដើរលឿនណាស់សូមកុំអោយស្ដាយក្រោយនិងការមិនបានចំណាយពេលវេលាលើគាត់ ខួបកំណើតឆ្នាំអ្វីដែលខ្ញុំរំភើបចិត្តបំផុតគឺបានបង្កើតនូវសុខ សោមាវត្តី តូចមួយដែលកូនបានធ្វើតាមការអប់រំម្ដាយ
ទន់ភ្លន់ តែមិនទន់ជ្រាយ
រឹងមាំ តែមិនរឹងរូស
ឆ្លាតវៃ តាមគន្លង

សុខ សោម៉ាវត្តី

សូមទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី 
កូនស្រី សុខ សោម៉ាវត្តី 
កូនស្រី សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T