ភ្នំពេញ៖ ក្រោយពីលាឈប់ពីសិល្បៈមក គេសង្កេតឃើញថាអតីតតារាសម្តែងអ្នកនាង ហង្ស ម៉ារីនី ហាក់មានភាពមមាញឹកខ្លាំង ជាមួយការងាររកស៊ីផ្ទាល់ខ្លួន ស្ទើរមិនទំនេរដៃនោះទេ។ ហើយមិនត្រឹមតែប៉ុណ្ណោះ កាលពីប៉ុន្មានខែមុននេះ អ្នកនាង ហង្ស ម៉ារីនី ថែមទាំងសម្រាលបានកូនជាទីស្រលាញ់ម្នាក់ផងដែរ។

យ៉ាងណាមិញ បើក្រឡេកមកមើលការងារសិក្សារបស់អតីតតារាសម្តែងរូបនេះវិញ កាលពីថ្មីៗនេះ នាងបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញនាង បង្ហោះរូបថតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ។

ទោះជាយ៉ាងណាក្តី អ្វីដែលធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរដល់អ្នកនាងមិនដាច់ពីមាត់នោះ ក៏ព្រោះថាពីមុនមក នាងពិតជាមានភាពមមាញឹកខ្លាំង ទាំងការរកស៊ី និងការងារសិល្បៈ ក៏ប៉ុន្តែនៅពេលនេះ នាងនៅតែខិតខំប្រឹងប្រែង សិក្សាររហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី