ស្ងាត់ៗ អតីតតារាសម្ដែង ហង្ស ម៉ារីនី ទទួលគោរមងារ ជាឧកញ៉ា ទាំងប្ដីប្រពន្ធ

//s9.kh1.co/cc/cc66cbcfe75b992aab07fc08d2d0f8cbf0ab3ab4.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២៣ ៩ព្រឹក · ៩ ខែមុន

អតីតតារាសម្ដែង អ្នកនាង ហង្ស ម៉ារីនី ព្រមជាមួយនឹងស្វាមី លោក ផូ កែវសម្បត្តិ ទើបតែទទួលបានគោរពងារជា ឧកញ៉ា ទាំងពីរនាក់។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតតារាសម្ដែង អ្នកនាង ហង្ស ម៉ារីនី ព្រមជាមួយនឹងស្វាមី លោក ផូ កែវសម្បត្តិ ទើបតែទទួលបានគោរពងារជា ឧកញ៉ា ទាំងពីរនាក់ ដោយយោងទៅតាមព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដោយ ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយពីដំណឹងនេះត្រូវបានចែកចាយដឹងឮដល់ក្នុងរង្វង់សិល្បៈ និងតាមបណ្ដាញសង្គម មិត្តៗអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រអ្នកនាង ហង្ស ម៉ារីនី ពួកគេបាននាំគ្នា សម្ដែងក្ដីរំភើប និងបានចូលរួមត្រេកអរ អបអរសាទរដល់រូបអ្នកនាងជាច្រើនហូរហែ។

យ៉ាងណាមិញ គួររំឮកផងដែរថា អ្នកនាង ហង្ស ម៉ារីនី គឺជាអតីតតារាសម្ដែងដ៏ល្បីមួយរូបក្នុងស្រទាប់សិល្បៈ ដោយនាងធ្លាប់បានលេចមុខក្នុងភាពយន្តជាច្រើន ប៉ុន្តែបច្ចុប្បន្ននេះ អ្នកនាងបានឃ្លាតចេញសិល្បៈបន្តិចហើយ ដោយងាកមកប្រកបមុខជំនួញអនឡាញបានយ៉ាងជោគជ័យ​ ព្រមទាំងជាអ្នកដែលតែងតែចុះជួយក្នុងការងារសង្គម និងធ្វើអំពើសប្បុរសធម៌ជាច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
លិខិតត្រាស់បង្គាប់
លិខិតត្រាស់បង្គាប់
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
លិខិតត្រាស់បង្គាប់
លិខិតត្រាស់បង្គាប់
ស្វាមី ហង្ស ម៉ារីនី 
ស្វាមី ហង្ស ម៉ារីនី 
ហង្ស ម៉ារីនី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T