ភ្នំពេញ៖ សុភមង្គលនៅក្នុងគ្រួសាររបស់ពិធីករដ៏មានប្រជាប្រិយភាព លោកជា វិបុល និងអ្នកនាងគង់ សុជាតិ កាន់តែផ្អែមល្ហែម និងមានសុភមង្គលខ្លាំងឡើងគួរឲ្យសរសើរ ក្រោយអ្នកទាំងពីរទទួលបានចំណងដៃ កូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ ក្រោមដំណក់ឈាមរួមគ្នា។

ជាក់ស្តែងនៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃដ៏ពិសេសថ្ងៃខួបកំណើតគម្រប់ខួប២ឆ្នាំរបស់កូនស្រីពៅលោក ដែលតារារូបនេះ និងភរិយា បាននាំគ្នារៀបចំSurprise នំខេក ទៅកាន់កូនស្រីជាទីស្រលាញ់យ៉ាងសាមញ្ញបំផុត។

ក៏ប៉ុន្តែតាមរយៈសកម្មភាពរបស់ពួកគេ មើលទៅពិតជាពោរពេញដោយភាពរីករាយ និងមានសុភមង្គលយ៉ាងខ្លាំង ដោយម្នាក់ៗបានបង្ហាញនូវស្នាមញញឹមយ៉ាងស្រស់ស្រាយ នៅក្នុងការអបអរថ្ងៃកំណើតកូនស្រីតូចរបស់តារាទាំង២ដួងនេះផងដែរ។

ក្រោយពីបានទស្សនាវីដេអូសកម្មភាពរបស់គ្រួសារមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ព្រោះថាទោះបីជាពួកគេមានភាពមមាញឹកខ្លាំងនៅក្នុងការងារយ៉ាងណាក្តី ក៏ពួកគេនៅតែមិនភ្លេច និងចងចាំជានិច្ច នូវថ្ងៃដ៏ពិសេសគម្រប់ខួប២ឆ្នាំកូនស្រីរបស់ខ្លួន៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ជា វិបុល និងគ្រួសារ
ជា វិបុល និងគង់ សុជាតិ
ជា វិបុល Surprise ខួបកំណើតកូនស្រី
ជា វិបុល Surprise ខួបកំណើតកូនស្រី
ជា វិបុល Surprise ខួបកំណើតកូនស្រី
ជា វិបុល Surprise ខួបកំណើតកូនស្រី
ជា វិបុល Surprise ខួបកំណើតកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល