ដូចគូស្នេហ៍ថ្មីថ្មោង ប្តីប្រពន្ធ ជា វិបុល ដើរលេងនៅអឺរ៉ុប ជះចំហាយកក់ក្តៅ

//s9.kh1.co/15/1560e5633eec70464541160ae6b66feed0f25f26.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

ដូចគូស្នេហ៍ថ្មីថ្មោង ប្តីប្រពន្ធ ពិធីករ ជា វិបុល ដើរលេងនៅអឺរ៉ុប ជះចំហាយកក់ក្តៅ ធ្វើឲ្យមហាជនឃើញហើយនាំគ្នាច្រណែនគ្រប់ៗគ្នា

អង់គ្លេស ៖ ដូចដឹងស្រាប់ហើយ ក្រោយបញ្ចប់ភារកិច្ចក្នុងការងារជាពិធីករ ក្នុងកម្មវិធីប្រកួតចម្រៀងល្បីឈ្មោះ Cambodian Idol មិនទាន់ប៉ុន្មានផង ពិធីករ ជា វិបុល និងភរិយាអ្នកនាង គង់ សុជាតិ បណ្តើរគ្នាទៅលេងប្រទេសអង់គ្លេស ជាដំណើរកម្សាន្តក្រៅប្រទេសដំបូង តាំងពីមានបញ្ហារីករាយដាលនៃជំ.ងឺកូ.វីដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាប្រុសស្រីល្បីទាំង២ដួងនេះ នរណាៗក៏សរសើរពីរឿងកំពូលសាច់ចាំ មិនងាយឃើញចាស់ទាល់តែសោះ ជាពិសេសគឺ អ្នកនាង គង់ សុជាតិ នៅរក្សារាងរ៉ូវតូចច្រឡឹង ស្បែកភ្លឺម៉ត់រលោង ស្រស់ថ្លាពីខាងក្នុង ផ្ទៃមុខតឹងរលោងគ្មានស្នាមជ្រួញ ចំណែកស្វាមី លោក ជា វិបុល តាំងពីហាត់ប្រាណសម្រករាងហើយ ឃើញកាន់តែសង្ហា មិនចាញ់កម្លោះៗទើបពេញវ័យប៉ុន្មានទេ។

យ៉ាងណាមិញ អ្នកគាំទ្រកាន់តែចាប់អារម្មណ៍នឹងរូបភាពគូរបស់អ្នកទាំំងពីរ នៅក្រៅប្រទេស រៀបចំតុបតែងខ្លួនបែបយុវវ័យ ក្រឡេកមួយភ្លែតដូចគូស្នេហ៍ថ្មីថ្មោងទើបរៀបការរួច ជះចំហាយកក់ក្តៅនិងសុភមង្គលពេញទីត ទោះកូនៗធំៗហើយក្តី៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  ពិធីករ ជា វិបុល និងភរិយាអ្នកនាង គង់ សុជាតិ 
  ពិធីករ ជា វិបុល និងភរិយាអ្នកនាង គង់ សុជាតិ 
  ពិធីករ ជា វិបុល និងភរិយាអ្នកនាង គង់ សុជាតិ 
  ពិធីករ ជា វិបុល និងភរិយាអ្នកនាង គង់ សុជាតិ 
  ពិធីករ ជា វិបុល 
  ពិធីករ ជា វិបុល 
  ពិធីករ ជា វិបុល 
  ពិធីករ ជា វិបុល 
គង់ សុជាតិជា វិបុល
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T