ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែង នាយ ហុងដា បានជួបរឿងទុក្ខសោក និងធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនស្លុតចិត្ត ដក់ជាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើករណីកូនប្រុសជាទីស្រលាញ់ បានសម្លាប់ភរិយាដ៏ល្អរបស់លោកយ៉ាងរន្ធត់ អស់រយៈពេលជាង ១ឆ្នាំមកនេះ។

មកទល់នឹងពេលនេះដែរ តារាប្រុសរូបនេះត្រូវដើរតួជាឪពុកផង ម្តាយផង ត្រូវរកប្រាក់ចិញ្ចឹម និងមើលថែកូនស្រីជាទីស្រលាញ់ ដែលកំព្រាគ្មានម្តាយនៅជិតតែម្នាក់ឯង ធ្វើឲ្យមហាជនជាច្រើនពិតជាអាណិត ថែមទាំងបានចូលរួមផ្តល់កម្លាំងចិត្តដល់លោកគ្រប់ពេល។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកក៏បានធ្វើឲ្យមហាជនជាច្រើនពេញចិត្តយ៉ាងខ្លាំង ព្រោះតែទង្វើដ៏ល្អ ឆ្លៀតពេលវេលាបន្ទាប់ពីការងារផ្ទាល់ខ្លួន នាំកូនស្រីសំណព្វដើរលេងផ្សារទំនើប ញុំអារហារ បង្ហាញពីភាពកក់ក្តៅទៅកាន់នាងតូច យ៉ាងមានសុភមង្គលយ៉ាងខ្លាំង។

សកម្មភាពមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានសរសើរដល់លោកយ៉ាងខ្លាំង ដែលទោះបីជាមានភាពមមាញឹកខ្លាំង នៅក្នុងការងារយ៉ាងណាក្តី តែលោកនៅតែចំណាយពេលសម្រាប់កូនស្រី មិនទុកកូនស្រីឲ្យនៅឯកានោះទេ។

ទន្ទឹមនឹងនេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានចូលរួមលើកទឹកចិត្តដល់លោក ឲ្យក្លាយជាឪពុកដ៏ល្អសម្រាប់កូនស្រីបែបនេះជារៀងរហូតផងដែរ ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយហុងដា និងគ្រួសារ
នាយហុងដា និងភរិយាដែលបានស្លាប់
នាយហុងដា និងកូនស្រី
នាយហុងដា និងកូនស្រី
នាយហុងដា និងកូនស្រី
នាយហុងដា និងកូនស្រី
នាយហុងដា នាំកូនស្រីដើរលេង
នាយហុងដា នាំកូនស្រីដើរលេង
នាយហុងដា នាំកូនស្រីដើរលេង
នាយហុងដា នាំកូនស្រីដើរលេង
នាយហុងដា នាំកូនស្រីដើរលេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា