បាត់មុខមាត់យូរ តើ នាយហុងដា សុខទុក្ខយ៉ាងណាហើយ?

//s9.kh1.co/ac/ac1148b0e963ba0a42637eff9cd220b27f484468.jpg
តារា & កម្សាន្ដ

 ០៤-មេសា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

បាត់មុខបាត់មាត់យូរ តារាកំប្លែង នាយហុងដា កំពុងសំងំកសាងជីវិតយ៉ាងមានក្តីសុខ មិនមានបានក្រាស់ក្រែល តែចំហាយក្តីសុខខ្លាំង

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាកំប្លែង នាយហុងដា ធ្លាប់ជាតារាកំប្លែង ដែលមានប្រជាប្រិយភាពខ្លាំងកំឡុងពេល១០ឆ្នាំមុន​ ដែលសព្វថ្ងៃនេះ ក៏នៅមានបងប្អូនជាច្រើន ចងចាំរូបលោកដដែរ មិនតែប៉ុណ្ណោះ ទោះមិនសូវចេញមុខមាត់ល្បីដូចតារាកំប្លែងរួមជំនាន់ប៉ុន្មានមែន តែជីវិតសព្វថ្ងៃរបស់រូបលោក ក៏មានជីវភាពធូធារមិនចាញ់គេឯងប៉ុន្មានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកទៅមើលពី អាជីពការងារវិញ ក្រៅពីការងារសម្តែងកំប្លែងខ្លីៗឲ្យស្ថានីយទូរទស្សន៍ហើយនោះ រូបលោកក៏ចេញច្រៀងកាត់សក់ ជាមួយនឹងតារាកំប្លែង នាងគ្រត និងតារាដទៃទៀតផងដែរ ជាពិសេសថ្មីៗនេះ ក៏ឃើញរូបលោក ហាក់កំពុងមានការងារសម្តែង ជាមួយក្រុមល្ខោនទៀតផង។

យ៉ាងណាមិញ ទោះបីមានជីវភាពធូធារហើយនោះ រូបលោក ក៏មិនអើពើស្វែងរកអ្នកស្អំបេះដូងថ្មីនៅឡើយ ខណៈភរិយាក្រោយ ទទួលមរណភាពជាង៥ឆ្នាំទៅហើយ ដោយពេលខ្លះ គេឃើញរូបលោក នៅតែបង្ហោះរូបភាពជាមួយភរិយាខ្លួន ដោយបញ្ចេញអារម្មណ៍នឹករឭកគួរឲ្យស្រណោះ ហើយរូបលោក នៅតែបន្តចិញ្ចឹមបីបាច់ចំណងដៃកូនស្រីខ្លួន ដើរតួនាទីទាំងម្តាយ​និងឪពុក បានយ៉ាងល្អ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
លោក ហុងដា និងកូនស្រី
លោក ហុងដា និងកូនស្រី
លោក ហុងដា និងកូនស្រី
លោក ហុងដា និងកូនស្រី
លោក ហុងដា និងកូនស្រី
លោក ហុងដា និងកូនស្រី
រូបភាព កាលភរិយានៅមានជីវិត
រូបភាព កាលភរិយានៅមានជីវិត
រូបភាព កាលភរិយានៅមានជីវិត
រូបភាព កាលភរិយានៅមានជីវិត
រូបភាព កាលភរិយានៅមានជីវិត
រូបភាព កាលភរិយានៅមានជីវិត
ហុងដា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T