ភ្នំពេញ៖ តាមរយៈបទចម្រៀង Original ជាច្រើនដែលអ្នកនាង ទូច ស្រីល័ក្ខ និង ក្រុមរបស់ខ្លួន បានធ្វើឡើងទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ប្រិយមិត្ត នាពេលកន្លងមក។ ជាមួយក្រុម «កម្សត់ស្រីល័ក្ខ» នេះដែរ តែងតែ ធ្វើបទចម្រៀងរបស់ ខ្លួន ពីសង្គមជាក់ស្ដែង ក្នុងន័យអបរំ ទៅកាន់ទស្សនិកជន។

ជាក់ស្ដែង នៅមុននេះបន្តិច បើតាមគណនីហ្វេសប៊ុក ផ្លូវការរបស់អ្នកនាង ទូច ស្រីល័ក្ខ ជាម្ចាស់បទចម្រៀង «សុភមង្គលមិនមែនស្ថិតតែលើកលុយមួយមុខ» រូបនេះ បានបង្ហោះនូវបទចម្រៀង Original របស់ខ្លួន មានចំណងជើងថា«Sad»ធ្វើឲ្យទស្សនិកជន ជាច្រើនមានភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីបានរង់ចាំអស់រយៈយ៉ាងយូរ។

ក្នុងបទចម្រៀងនេះដែរ ក្រុម« កម្សត់ស្រីល័ក្ខ »បានរៀបរាប់និង បង្កប់អត្ថន័យ ពីអ្នកដែលចូលបង្ហោះពាក្យថា Sad ទាំងដែលខ្លួន មានអ្វីៗគ្រប់យ៉ាង ហើយនៅតែគ្មានក្ដីសុខ ខុសពីជីវិតអ្នកក្រ បូករួមទាំងជីវិតស្នេហាផងដែរ។

គួររម្លឹកដែរថា ជាស្នាដៃនិពន្ធរបស់ អ្នកនាង ទូច ស្រីល័ក្ខ ផ្ទាល់សម្រាប់ចែកជូនដល់ ប្រិយមិត្តចូលចិត្ត ពាក្យថា Sad

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖

ក្រុម កម្សត់ស្រីល័ក្ខ
ក្រុម កម្សត់ស្រីល័ក្ខ
ក្រុម កម្សត់ស្រីល័ក្ខ
ក្រុម កម្សត់ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ