កូនៗតារាទាំងនេះ ជាកូនកាត់បរទេស មុខមាត់ស្អាតៗខ្លាំង

//s9.kh1.co/89/8985400221a45b9b69e720c0e470382c81539309.jpeg
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

មានស្វាមីជាជនបរទេស ចំណែកងាកមើលកូនៗរបស់តារាស្រីខ្មែរទាំងនេះវិញ មុខកូនកាត់ស្អាតណាស់។

កម្សាន្ត៖ កន្លងមកប្រិយមិត្តជាច្រើនប្រាកដជាបានដឹងរួចមកហើយថា មានសិល្បការិនីខ្មែរជាច្រើន បានសម្រេចចិត្តរៀបការមានស្វាមីជាជនបរទេស ដែលមានមុខមាត់សង្ហា។ មិនតែប៉ុណ្ណោះ បន្ទាប់ពីសាងជីវិតគ្រួសារបានមួយរយៈ តារាទាំងនោះក៏បានបង្កើតកូន ដែលជាកាដូដ៏ពិសេសក្រោយរៀបការរួច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ខណៈកូនៗតារាខ្មែរ ដែលជាកូនកាត់បរទេសនោះ រឹតតែធំធាត់ជាងមុន ឃើញថាមុខមាត់ស្អាត ឃ្យូតខ្លាំងតែម្ដង។ហើយតារាស្រីខ្មែរដ៏មានប្រជាប្រិយភាព ដែលមានកូនមុខមាត់គួរឲ្យក្នាញ់ ជាមួយស្វាមីជនបរទេសនោះមានដូចជា៖ 

១៖ អ្នកនាង ទូច ស្រីល័ក្ខ

អ្នកនាង ទូច ស្រីល័ក្ខ បានរៀបការជាមួយនឹងស្វាមីមានសញ្ជាតិ ហូឡង់ ដើមកំណើតអង់គ្លេស ហើយក្រោយលែងលះគ្នានិងស្វាមី នាងមានកូនប្រុសម្នាក់ ដែលស្រស់សង្ហា ហើយមានទម្រង់មុខកូនកាត់តែម្ដង។

អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុស
អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុស

២៖ អ្នកនាង កែវ ស្រីនាង

តារាសម្ដែងស្រី អ្នកនាង កែវ ស្រីនាង បានរៀបការជាមួយស្វាមីជនជាតិអង់គ្លេសរយៈពេល១៩ឆ្នាំ ហលយនាងក៏មានកូនស្រីម្នាក់ ធំពេញក្រមុំ ចំណែកមុខមាត់ស្រស់ស្អាតមិនចាញ់ប៉ានិងម៉ាក់ឡើយ។ 

អ្នកនាង កែវ ស្រីនាង
អ្នកនាង កែវ ស្រីនាង
អ្នកនាង កែវ ស្រីនាង និងកូនស្រី
អ្នកនាង កែវ ស្រីនាង និងកូនស្រី

៣៖ អ្នកនាង ខៀវ សានសាណា

ពិធីការិនីដ៏ល្បី អ្នកនាង ខៀវ សានសាណា មានកូនប្រុសស្រី២នាក់  ដែលជាកូនកាត់ខ្មែរ-កាណាដា ចំណែកមុខមាត់ ឃ្យូតស្អាត មានមន្តស្នេហ៍ទាំងពីរនាក់តែម្ដង៕ 

អ្នកនាង ខៀវ សានសាណា
អ្នកនាង ខៀវ សានសាណា
អ្នកនាង ខៀវ សានសាណា និងកូនស្រី
អ្នកនាង ខៀវ សានសាណា និងកូនស្រី
កូនប្រុសស្រីទាំងពីរ អ្នកនាង ខៀវ សានសាណា
កូនប្រុសស្រីទាំងពីរ អ្នកនាង ខៀវ សានសាណា
ទូច ស្រីល័ក្ខកែវ ស្រីនាងខៀវ សានសាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T