ពិតទេ ដែលអ្នកមេម៉ាយ២រូបនេះ នឹងចូលរោងការឆ្នាំក្រោយ?

//s9.kh1.co/f5/f5a78215c5382821a60ada426f2f357d16a26610.jpeg
តារា & កម្សាន្ដ

 ២២-ធ្នូ-២០២២ ២ល្ងាច · មួយឆ្នាំមុន

អីយ៉ាស់ អាយដលទាំងពីររូបនេះ អាចនឹងមានដំណឹងចូលរោងការនៅឆ្នាំក្រោយ បន្ទាប់ពីបង្ហាញតម្រុយដូច្នេះ។

កម្សាន្ត៖ អាចនិយាយបានថា ចំណងអាពាហ៍ពិពាហ៍របស់សិល្បករ សិល្បការិនីខ្មែរ ពិតជាធ្វើឲ្យមហាជនស្ងើចសរសើរគ្រប់ៗគ្នាដែលអាចរស់នៅយ៉ាងមានសុភមង្គល ពោរពេញដោយក្ដីសុខក្នុងគ្រួសារ។ ប៉ុន្តែទន្ទឹមនឹងមានតារាជោគជ័យលើជីវិតគូ គេក៏ឃើញមានតារាមួយចំនួនតូចបរាជ័យ រហូតឈានដល់ផ្លូវលែងលះគ្នាផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលសិល្បការិនី គេដឹងថាក្រោយលែងលះស្វាមីអស់ជាច្រើនឆ្នាំ តារាស្រីទាំងនេះរកឃើញស្នេហាថ្មីហើយគូស្នេហ៍ថ្មីបានផ្ដល់ក្ដីស្រលាញ់ និងភាពស្មោះត្រង់ផងដែរ។ លើសពីនេះទៅទៀត ថ្មីៗនេះ គេដឹងថា អ្នកម៉េម៉ាយពីររូប កំពុងត្រៀមខ្លួនដឹកដៃគូស្នេហ៍ចូលរោងការឆាប់ៗខាងមុខនេះ។ ហើយតារាស្រីដែលនឹងរៀបការនៅឆ្នាំក្រោយមានដូចជា៖ 

១៖ អ្នកនាង ពេជ្រ សោភា 

ក្រោយទាក់ទងមើលចិត្តគ្នាអស់រយៈពេល៦ឆ្នាំ អ្នកនាង ពេជ្រ សោភា សម្រេចចិត្តភ្ជាប់ពាក្យនឹងលោក ឆឹម សក្កដា កាលពីថ្ងៃទី ១១ខែ វិច្ឆិកា ឆ្នាំ ២០២២ ហើយថ្មីៗនេះ តារាស្រីរូបនេះ បង្ហើបដំណឹងថា នឹងចូលរោងការឆ្នាំក្រោយនេះ។ 

អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា និងគូដណ្ដឹង 
អ្នកនាង ពេជ្រ សោភា និងគូដណ្ដឹង 

២៖ អ្នកនាង ទូច ស្រីល័ក្ខ

ក្រោយរៀបការអស់ជាច្រើនឆ្នាំជាមួយស្វាមីជនបរទេស អ្នកនាង ទូច ស្រីល័ក្ខ ក៏បានលែងលះនឹងស្វាមីវិញ ខណៈមានកូនប្រុសម្នាក់។ ក្រោយចែកផ្លូវនឹងស្វាមី ថ្មីៗនេះ តារារូបនេះ បានធ្វើឲ្យហ្វេនសង្ស័យថានឹងចូលរោងការឆ្នាំក្រោយ បន្ទាប់ពីបង្ហាញធៀបការដូច្នេះ៕ 

អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ កំពុងរៀបចំធៀបការ
អ្នកនាង ទូច ស្រីល័ក្ខ កំពុងរៀបចំធៀបការ
ពេជ្រ សោភាទូច ស្រីល័ក្ខ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T