(ភ្នំពេញ)៖​ ក្រោយពី​សារភាព និងបើកចំហរពីទំនាក់ទំនងស្នេហ៍ ជាសាធារណៈ ​ពីសំណាក់តារាសម្ដែងប្រុស ស្រី ល្បី២ដួង គឺលោក​ ​ខាត់​ ​វ៉ៃ​ហាំង​ ​និង​ កញ្ញា ​ស៊ិន​ ​យូ​ប៊ី​ន​ ​រួចមក គេសង្កេតឃើញថា អ្នកទាំងពីរ កាន់តែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ និង ​ផ្អែមល្ហែម ​ដែលទស្សនិកជន ​តែងតែ​ឃើញ​តាមរយៈ​សកម្មភាព​នានា​ ឬ​ ​រូបថត​របស់​ទាំងពីររូបនេះផងដែរ។​ ​យ៉ាងណាមិញ សម្រាប់​គ្រឹ​ស្ត​ម៉ាស​ នៅក្នុង​ថ្ងៃទី​ ​២៥ ឆ្នាំនេះ​ ​បុរស​សង្ហា​ ​ខាត់​ ​វ៉ៃ​ហាំង​ ​ក៏​មិន​ភ្លេច​នឹង​​ជូន​កាដូ​រ ជា​ស្ករ​សូកូឡា​ មួយ​ប្រអប់​យ៉ាង​ ស្រស់​ស្អាត​ដល់​ ​ស៊ិន​ ​យូប៊ីន​ ​ដែលជាគូស្នេហ៍របស់លោក។​

ជាការពិតណាស់ ​ក្នុងថ្ងៃ​គ្រឹ​ស្ត​ម៉ាស​ឆ្នាំនេះ​ ​តារាសម្ដែង លោក ខាត់​ ​វ៉ៃ​ហាំង​ ​បាន​ជូន​កាដូរ​ ដល់​មានអត្ថន័យ ដល់ ស្រី​ស្អាត​ ​ស៊ិន​ ​យូ​ប៊ី​ន​ ​យ៉ាង​ផ្អែមល្ហែម​ ​ដែលកាដូរនោះ គឺជាស្ករសូកូឡា មួយប្រអប់។ ​ដោយឡែក ទស្សនិកជន ជាច្រើន បានធ្វើការកត់សម្គាល់ឃើញថា នេះជាលើកដំបូង ដែលគេឃើញ ខាត់ វ៉ៃហាំង ជូនកាដូរ ស៊ិន យូប៊ីន ជាចំហរបែបនេះ ក្រោយពួកគេ ប្រកាសស្វែងយល់ចិត្តថ្លើម និងស្រលាញ់គ្នាជាចំហរ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ ​ជាច្រើន​សម្ដែង ការ​ពេញចិត្ត​ជា​ខ្លាំង ​ហើយ​រំពឹង​ថា ​តារា​ស្រីប្រុស​មួយគូ​នេះ​ នឹង​កាន់តែ​យល់ចិត្ត​ថ្លើម​គ្នា ​ជាពិសេសនោះ គឺកាន់តែបង្ហាញភាពផ្អែមល្ហែម ហើយ​ឈាន​ទៅដល់​ការ​រៀបអាពាហ៍ពិពាហ៍ ​ថែមទៀតផង។​ ​

បើក្រឡេកទៅមើលប្រជាប្រិយភាព របស់តារាប្រុសស្រី ពីររូបនេះវិញ បន្ទាប់ពី​ទទួលស្គាល់ ​ក៏ដូចជាប្រកាសទំនាក់ទំនង ស្នេហ៍ឲ្យអ្នកគាំទ្របានដឹងរួចមក​ គេ​សង្កេតឃើញ​ ​ស៊ិន​ ​យូ​ប៊ី​ន​ ​និង​ ​ខាត់​ ​វៃ​ហាំង​ ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍ ​និង​ គាំទ្រ​ខ្លាំង មួយ​កម្រិត​ទៀត៕

ស៊ិន យូប៊ីន
ខាត់ វ៉ៃហាំង និងស៊ិន យូប៊ីន
ខាត់ វ៉ៃហាំង និងស៊ិន យូប៊ីន
ខាត់ វ៉ៃហាំង និងស៊ិន យូប៊ីន

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន