ភ្នំពេញ៖ ក្រោយបានចាប់ដៃគ្នាសាងសុភមង្គល ឃើញថាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា កាន់តែផ្អែមល្អែម និងធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន សឹងតែលើសជាតិស្ករ រាល់ពេលឃើញសកម្មភាពថ្នាក់ថ្នម ផ្អែមល្ហែមជាមួយនឹងគូដណ្តឹងរូបស្អាត នៅលើបណ្តាញសង្គមម្តងៗ។

ទន្ទឹមនឹងការចាប់ដៃគ្នា ឈ្មោះជាគូដណ្តឹងក៏បានច្រើនខែមកហើយ រីឯថ្ងៃរៀបការរបស់លោកក៏មានការលេចលឺថា នឹងធ្វើឡើងឆ្នាំ២០១៩ ឆ្នាំក្រោយនេះហើយ ក៏ប៉ុន្តែមហាជនជាច្រើនពិតមិនទាន់ដឹង ពីថ្ងៃ និងខែពិតប្រាកដ ក៏ដូចជាបានឃើញធៀបការរបស់តារាប្រុសរូបនេះនៅឡើយនោះទេ។

មិនបានប៉ុន្មានផង ក៏ស្រាប់តែលេចនូវធៀបការរបស់តារាប្រុសរូបនេះនៅលើបណ្តាញសង្គម ដែលក្នុងនោះក៏បានបង្ហាញនូវថ្ងៃពិតប្រាកដក្នុងពិធីជ័យសិរីមង្គលរបស់លោក និងអនាគតភរិយា ដោយប្រព្រឹត្តឡើងនៅថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច នៅដឺព្រេមៀ សេនធ័រ សែនសុខ(អាគារD និងE)។

ក្រោយពីបានដឹងបែបនេះ អ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង នៅពេលដែលការរងចាំអស់ពីជាច្រើនខែ ទីបំផុតថ្ងៃរៀបការរបស់លោកបានមកដល់ក្នុងពេលដ៏ខ្លី ខាងមុខនេះហើយ។ ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាចូលរួមអបអរដល់ថ្ងៃពិសេសរបស់លោក ដែលខិតជិតចូលមកដល់នេះដែរ៕ 

នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
ថ្ងៃរៀបការ នី រតនា និងអនាគតភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា