ភរិយាជិតគ្រប់ខែ នី រតនាថតរូបជុំគ្រួសារ មើលហើយឡើងមានក្តីសុខ

//s9.kh1.co/f7/f7eba2aa4f8bf5b07d514026da51d2bca8173edd.jpg
តារា & កម្សាន្ដ

 ០២-មករា-២០២៤ ១០ព្រឹក · ៤ ខែមុន

នី រតនា​ និង ភរិយា​ បានថតរូបជាច្រើន​សន្លឹក ជាមួយកូនស្រី យ៉ាងមានសុភមង្គល។

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងសំឡេងផ្អែម នី រតនា ឆ្លៀតទំនេរពីការងារបន្តិច បាននាំភរិយា រួមជាមួយនឹងកូនស្រី មកថតរូបជុំគ្រួសារ មុនភរិយារបស់លោក សម្រាលនាពេលប៉ុន្មានខែខាងមុខ ដែលធ្វើឱ្យអ្នកគាំទ្រមើលហើយ ពិតជាមានក្តីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងរូបភាពទាំងនេះ តារាចម្រៀងប្រុសខាងលើ បានថតរូប ជាមួយភរិយាជាច្រើនសន្លឹក ជាមួយនឹងកាយវិការ ស្រស់ស្អាត បូករួមជាមួយកូនស្រីគួរឲ្យស្រលាញ់ មើលទៅពិតជាមានសុភមង្គល ធ្វើឱ្យអ្នកនៅលីវជាច្រើន ឃើញហើយញញឹមបិទមាត់មិនជិត។

លើសពីនេះ តាមរយៈរូបភាពទាំងនោះ ហ្វេនៗ និងមហាជន ជាច្រើនបានចូលរួមបញ្ចេញមតិជាហូរហែ សរសើរថាពួកគេកាន់តែស្រលាញ់គ្នា​ ពិតជាគ្រួសារគួរឲ្យយកគម្រូតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា និងក្រុមគ្រួសារ
នី រតនា និងក្រុមគ្រួសារ
នី រតនា និងក្រុមគ្រួសារ
នី រតនា និងក្រុមគ្រួសារ
នី រតនា និងក្រុមគ្រួសារ
នី រតនា និងក្រុមគ្រួសារ
នី រតនា និងក្រុមគ្រួសារ
នី រតនា និងក្រុមគ្រួសារ
នី រតនា និងក្រុមគ្រួសារ
នី រតនា និងក្រុមគ្រួសារ
នី រតនា និងក្រុមគ្រួសារ
នី រតនា និងក្រុមគ្រួសារ
នី រតនា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T