ថៃ៖ ប្រិយមិត្តជាច្រើនដែលបានតាមដានកម្មវិធីប្រលងMiss Universe 2018 ប្រាកដជាបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ បវរកញ្ញាកម្ពុជា រឿន ណាត បានដើរម៉ូតនៅក្នុងសម្លៀកបំពាក់សូត្រថៃ ពណ៌ផ្កាឈូកមួយឈុត យ៉ាងស្រស់ស្អាត ជាមួយនឹងដំណើរយ៉ាងទន់ភន់គួរឲ្យសរសើរ។

មិនបានប៉ុន្មានផង ក៏ស្រាប់តែលេចនូវវីដេអូរបស់ជនជាតិថៃ ដែលជាហ្វេនកម្មវិធីMiss Universe មួយរូប បានបញ្ចេញវីដេអូមួយសរសើរដល់បវរកញ្ញាកម្ពុជា ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថានេះជាលើកទី១ហើយដែលមានជនជាតិថៃសរសើរបវរកញ្ញាកម្ពុជាពេញៗមាត់បែបនេះ នៅក្នុងបណ្តាញសង្គម YouTube របស់ពួកគេ ។

តាមរយៈវីដេអូមួយនោះ គាត់ បាននិយាយយ៉ាងដូច្នោះថា៖ «កម្ពុជាពិតជាមានសម្រស់ស្អាត ដើរក៏ស្អាត ដាក់អារម្មណ៍បានល្អ ដំបូងកម្ពុជាគ្មានក្នុងខ្សែភ្នែកខ្ញុំទេ តែថ្ងៃនេះបវរកញ្ញាកម្ពុជាធ្វើបានល្អណាស់»។

បន្ទាប់ពីបានទស្សនាវីដេអូនេះ និងបានស្តាប់សម្តីចេញពីមាត់របស់គាត់រួច ក៏បានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជាខ្លាំង នៅពេលដែលបានសរសើរដល់បវរកញ្ញាកម្ពុជាយ៉ាងដូច្នោះ ព្រោះនេះគឺជាពាក្យពិត ដែលបវរកញ្ញាកម្ពុជារបស់យើងពិតជាមានសម្រស់ស្រស់ស្អាតពិតមែន ជាពិសេសដំណើរពិតជាទន់ភ្លន់ នៅពេលដើរម៉ូត៕

ប្រភពវីដេអូ៖MissUniverse Cambodia Fan pages

សូមទស្សនវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

បវរកញ្ញាកម្ពុជា រឿន ណាត
បវរកញ្ញាកម្ពុជា រឿន ណាត
រឿន ណាត ពេលបង្ហាញម៉ូត
រឿន ណាត ពេលបង្ហាញម៉ូត
រឿន ណាត ពេលបង្ហាញម៉ូត
រឿន ណាត ពេលបង្ហាញម៉ូត
ជនជាតិថៃ បានសរសើរដល់នាង
ជនជាតិថៃ បានសរសើរដល់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត