(ភ្នំពេញ)៖ តារាចម្រៀងស្រីសាច់សខ្ចី ស្ថិតក្នុងដួងចិត្តយុវវ័យ ប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី ត្រូវបានគេសង្កេតឃើញថា នាងជាតារាចម្រៀងស្រីវ័យក្មេងមួយរូប មានភាពល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់យុវវ័យសម័យថ្មី។

ជាមួយនឹងគ្នានេះដែរតារាស្រីរូបនេះ តែងតែបញ្ចេញបទចម្រៀងថ្មីៗ ជាពិសេសនោះ គឺបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ តែម្ដង តួយ៉ាងដូចជាពេលថ្មីៗនេះ កញ្ញា យូរី បានបញ្ចេញ បទចម្រៀងរបស់ខ្លួន មានចំណងជើងថា «ស្វាបាប៊ូ» ដែលជាFull MV ម្យ៉ាងវិញទៀត លាយឡំជាមួយនឹង ក្បាច់រាំយ៉ាងរស់រវើក គឺកាន់តែធ្វើឲ្យចម្រៀងមួយបទនេះ កំពុងតែជាចំណីអារម្មណ៍ប្លែកមួយបែបទៀត សម្រាប់យុវវ័យ ខណៈបទនេះគឺ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ពីសំណាក់ទស្សនិកជន។

គេចាំបានថា មួយរយៈមុន គ្រាន់តែបង្ហោះ Trailer បទចម្រៀងនេះភ្លាម មានការចាប់អារម្មណ៍ និង ផ្ទុះខ្លាំងពីសំណាក់អ្នកគាំទ្រ ខណៈដែលម្នាក់ទន្ទឹងៗ រង់ចាំការចេញនូវ Full MV របស់បទចម្រៀងមួយនេះ ។

ក្រោយពីបានទស្សនា ក៏មានការសរសើរ និងលើកឡើងថា ការសម្តែងបទនេះពិតជាទាក់ទាញទាំង ការតែងខ្លួន ជាស្វាបាប៊ូ មករាំលេង ដែលមើលទៅពិតជាប្លែក ជាពិសេស ទាំងក្បាច់រាំ ទាំងការតុបតែងខ្លួន និងចង្វាក់ភ្លេង គឺប្លែក និងពីរោះទាក់ទាញអារម្មណ៍យុវវ័យ តែម្តង ៕

ចង់ដឹងថា Full MV «ស្វាបាប៊ូ» ទាក់ទាញ និងពិរោះខ្លាំងដល់កម្រិតណាស់នោះ សូមប្រិយមិត្តទស្សនិកជន រីករាយទស្សនាំ ទាំងអស់គ្នា ៖

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី