ចូលចិត្តមួយណា? តារាស្រីខ្មែរ​ និយមលេងខ្លួនប្លែក​ៗ​ ក្បាច់រាំរស់រវេីក​ មេីលមិនចេះធុញ

//s9.kh1.co/2d/2ddca2680ffde6dcea2864a452771eac01676790.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រៅពីអាចបកស្រាយចម្រៀងមនោសញ្ចេតនាបានយ៉ាងពីរោះហើយនោះ តារាចម្រៀងស្រីទាំងនេះ ពួកគេក៏ត្រូវបានមហាជនកោតសរសើរអំពីសមត្ថភាពមួយទៀតដែរ នោះគឺការច្រៀងបទញាក់បានយ៉ាងទាក់ទាញ។

តារាកម្សាន្ត៖ បើនិយាយដល់ឈ្មោះតារាចម្រៀងស្រីទាំងបីនាក់ខាងក្រោមនេះ មហាជន ក៏ដូចជាហ្វេនៗច្បាស់ជាបានស្គាល់ពួកគេយ៉ាងច្បាស់ ព្រោះរយៈពេលនៃការចូលសិល្បៈរបស់អ្នកទាំងបី មានរយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ ហើយកន្លងមក បទចម្រៀងជាច្រើនរបស់ពួកគេ ក៏សុទ្ធតែល្បីៗមានអ្នកគាំទ្រខ្លាំងមិនធម្មតាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹម​នឹង​នេះ ក្រៅពីអាចបកស្រាយចម្រៀងមនោសញ្ចេតនាបានយ៉ាងពីរោះហើយនោះ តារាចម្រៀងស្រីទាំងនេះ ពួកគេក៏ត្រូវបានមហាជនកោតសរសើរអំពីសមត្ថភាពមួយទៀតដែរ នោះគឺការច្រៀងបទញាក់បានយ៉ាងទាក់ទាញ។ ហើយការនិយមតែងខ្លួនរបស់ពួកគេ ក៏ប្លែកភ្នែកខ្លាំងពេលឡើងឆាកម្ដងៗ ពិសេសក្បាច់រាំរបស់ពួកគេ សុទ្ធតែសាហាវៗ រស់រវើកមើលមិនចេះធុញទ្រាន់ ពោលគឺប្រៀបដូចតារាបរទេសយ៉ាងដូច្នោះ៕

១.រ៉ាប៊ី

តារាស្រីប្រចាំផលិតកម្មថោនរូបនេះ អាចបកស្រាយបទចម្រៀងបានពីរោះរណ្ដំណាស់ ទាំងបទបុរាណនិងសម័យ ពិសេសបទញាក់របស់នាង សុទ្ធតែមានក្បាច់រាំឡូយៗល្បីក្នុងបទជាច្រើនដូចជាបទ «មាន់ស្រែ» «លុយ លុយ» ជាដើម។

រ៉ាប៊ី
រ៉ាប៊ី

២.យូរី

យូរី ក៏មិនខុសពីតារាស្រីខាងលើដែរ នាងជាតារាស្រីដែលហ្វេនៗពេញចិត្តការរាំរបស់នាងច្រើន។ ហើយនាងក៏មានក្បាច់រាំល្បីៗក្នុងបទជាច្រើនដូចជា «ចាក់ទឹកដូង» «នំប៉័ងប៉ាតេ» ជាដើម។

យូរី
យូរី

៣.ទេព បូព្រឹក្ស

អ្នកណាក៏ល្បីដែរថា តារារូបនេះ ពូកែលេខមួយខាងលេងខ្លួនប្លែកៗ ក្បាច់រាំសាហាវៗ គួរឲ្យទាក់ទាញនៅក្នុងបទចម្រៀង ពិសេសពេលឡើងឆាកម្ដងៗ។ ប៉ុន្តែសព្វថ្ងៃនាងហាក់ស្ងប់ស្ងាត់ពីការចេញបទចម្រៀងថ្មីៗទៀតហើយ។

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្សយូរីរ៉ាប៊ី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T