ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងហើយថា គ្រួសារតារាចម្រៀងលោកកែវ វាសនា បានធ្វើឲ្យមហាជនជាច្រើន បានចាត់ទុកថាលោកជាគ្រូសារគំរូមួយ ដែលចេះស្រលាញ់ តាមថ្នាក់ថ្នម ផ្តល់ភាពកក់ក្តៅទៅកាន់កូនៗ និងភរិយាជានិច្ច ទោះបីជាលោកមានភាពមមាញឹកខ្លាំងនៅក្នុងការងារយ៉ាងណាក្តី។

ក្រៅពីជីវិតដ៏មានសុភមង្គល ឃើញថាតារាប្រុសរូបនេះ ក៏មានជីវិតឯកជនកាន់តែ ធូរធារជាងមុន មានផ្ទះទ្រនំស្កឹមស្កៃរស់នៅ និងប្រើប្រាស់រថយន្តទំនើបៗជិះជាប្រចាំថ្ងៃផងដែរ។

តែអ្វីដែលកាន់តែពិសេសជាងនេះនោះគឺ កាលពីពេលថ្មីៗនេះ ស្រាប់តែលេចនូវរូបរាងផ្ទះវីឡាមួយទៀតរបស់លោក ដែលកំពុងស្ថិតនៅក្នុងការសាងសង់ ដោយផ្ទះមួយនេះពិតជាធំ អបជាមួយនឹងម៉ូតរចនាដែលធ្វើឡើងស្អាត ទោះបីជាផ្ទះនេះមិនទាន់ធ្វើរួចរាល់១០០ភាគរយយ៉ាងណាក្តី។

បន្ទាប់ពីបានឃើញផ្ទះដ៏ធំមួយនេះ បានធ្វើឲ្យមហាជនជាច្រើនសរសើរដល់លោកគ្រប់គ្នា ដែលខិតខំរកស៊ីទាំងប្តី និងប្រពន្ធមិនថាថ្ងៃយប់ទម្រាំបានជីវិតដ៏ឡូយឆាយមកដល់បច្ចុប្បន្ននេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កែវ វាសនា និងគ្រួសារ
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
ផ្ទះដែលកំពុងសាងសង់ របស់កែវ វាសនា
ផ្ទះដែលកំពុងសាងសង់ របស់កែវ វាសនា
ផ្ទះដែលកំពុងសាងសង់ របស់កែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា