អូទ្រីស៖ នាឱកាសបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរស្ទើរតែគ្រប់ទីកន្លែង បានជួបជុំក្រុមគ្រួសារ ក៏ដូចជាជួបជុំមិត្តភក្តិ និងបានធ្វើដំណើរកម្សាន្ត ទៅលេងទីជិតទីឆ្ងាយ យ៉ាងសប្បាយរីករាយ។

ក្នុងនោះ បើងាកមកចាប់អារម្មណ៍ពីតារាខ្មែរប្រុសស្រីល្បីៗវិញនោះ គឺសង្កេតឃើញថាមានការមមាញឹកសឹងតែរកពេលវេលាសម្រាកគ្មាននោះឡើយ ដោយចប់ពីកម្មវិធីមួយ ត្រូវរត់ទៅកម្មវិធីមួយ ដែលស្ទើរតែគ្មានពេលវេលាសម្រាប់ទទួលទានអាហារក៏មានដែរ។

ប៉ុន្តែទោះជាយ៉ាងណាក្ដី បន្ទាប់ពីពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ បានបញ្ចប់សព្វគ្រប់ ពោរពេញទៅដោយភាពសប្បាយរីករាយ និងស្នាមញញឹមហើយនោះ អ្វីដែលរឹតតែពិសេស និងត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនោះ គឺគេបានសង្កេតឃើញថា ពិធីករ លោក ជា វិបុល ក៏បានឆ្លៀតបណ្ដើរភរិយាជាទីស្រលាញ់ ចេញទៅកម្សាន្តនៅឯក្រៅប្រទេសភ្លាមតែម្ដង។

ហើយអ្វីដែលសំខាន់នោះ ប្ដីប្រពន្ធពិធីករ លោក ជា វិបុល និងពិធីការិនី អ្នកនាង គង់ សុជាតិ ក៏បានធ្វើដំណើរទៅលេង នៅក្នុងប្រទេសអូទ្រីស តែពីរនាក់ប៉ុណ្ណោះ ដែលមើលទៅពិតជាផ្អែមល្ហែម ដូចជាគូស្វាមីភរិយាដែលទើបតែរៀបការហើយថ្មីថ្មោងមែនទែន៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

ជា​​ វិបុល
គង់ សុជាតិ
ជា វិបុល និងគង់ សុជាតិ
ជា វិបុល និងគង់ សុជាតិ
ជា វិបុល និងគង់ សុជាតិ
ជា វិបុល និងគង់ សុជាតិ
ជា វិបុល និងគង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ