ភ្នំពេញ៖ តារាសម្តែងវ័យក្មេងមុខដូចកូនកាត់កញ្ញា ម៉ាក សែនសូនីតា ហៅតូតា កាន់តែមានហាងឆេងខ្ពស់ ក្តោបតំណែងជាតួឯក នៅក្នុងរឿងភាគខ្មែរល្បីៗជាច្រើន រីឯរឿងស្នេហាវិញក៏ដើរទៅរលូនទន្ទឹមគ្នាដែរ។

ទោះបីជាស្នេហាមួយគូនេះ មិនសូវបង្ហាញជាសាធារណៈយ៉ាងណាក្តី តែត្រូវបានគេដឹងថាពួកគេតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយនឹងគ្នាជានិច្ច។ ជាក់ស្តែងកាលពីពេលថ្មីៗនេះតារាសម្តែងស្រីរូបនេះ បានបង្ហាញនូវទិដ្ឋភាពរបស់គូស្នេហ៍របស់ខ្លួនជាលើកដំបូង នៅលើបណ្តាញសង្គម ជាមួយនឹងទេសភាពយ៉ាងស្រស់ស្អាតនៅក្នុងផ្ទះដ៏ស្រស់ស្អាត ដែលមើលទៅពិតជាគួរឲ្យចង់រស់នៅ។

តាមរយៈរូបភាពផ្ទះនេះ និងផ្ទះគំរូរបស់គូស្នេហ៍របស់នាង បានសង់ឡើងយ៉ាងប្រណីតដែលរំលេច ដោយសួនច្បារពណ៌បៃតងយ៉ាងស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះផ្ទះដែលបានសង់ឡើងនេះគូស្នេហ៍របស់នាង ក៏បានធ្លាប់បង្ហើបនៅលើបណ្តាញសង្គមរបស់ខ្លួនថា ជាផ្ទះដែលទុកសម្រាប់រស់នៅ ជាមួយនឹងនាង។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រពិតជារំភើបជំនួសតារារូបនេះ ដែលមាន គូស្នេហ៍គិតគូពីថ្ងៃអនាគត ថែមទាំងថ្នាក់ថ្នម និងផ្តល់ភាពកក់ក្តៅបែបនេះ ទោះបីជាពួកគេមិនសូវបង្ហាញជាសាធារណៈយ៉ាងណាក្តី៕

សូមទស្សនារូបភាពផ្ទះរបស់គូស្នេហ៍តារារូបនេះទាំងអស់គ្នា៖ 

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា និងគូស្នេហ៍
ផ្ទះគូស្នេហ៍ម៉ាក សែនសូនីតា
ផ្ទះគូស្នេហ៍ម៉ាក សែនសូនីតា
ផ្ទះគូស្នេហ៍ម៉ាក សែនសូនីតា
ផ្ទះគូស្នេហ៍ម៉ាក សែនសូនីតា
ផ្ទះគូស្នេហ៍ម៉ាក សែនសូនីតា
ផ្ទះគូស្នេហ៍ម៉ាក សែនសូនីតា
គំរូផ្ទះគូស្នេហ៍ម៉ាក សែនសូនីតា
គំរូផ្ទះគូស្នេហ៍ម៉ាក សែនសូនីតា
គំរូផ្ទះគូស្នេហ៍ម៉ាក សែនសូនីតា
គំរូផ្ទះគូស្នេហ៍ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា