ភ្នំពេញ)៖ ការបាត់ខ្លួនរបស់តារាចម្រៀងស្រី កញ្ញា លី អ៊ីវ៉ាធីណា ពីកម្មវិធីកំសាន្តនានា និងមិនមានវត្តមានក្នុងការប្រគំតន្រ្តីតាមខេត្តដូចសព្វមួយដង ធ្វើឱ្យទស្សនិកជនមួយចំនួនគិតថា តារាស្រីរូបនេះបានបោះបង់ចោល ការងារសិល្បៈបាត់ទៅហើយ។ ផ្ទុយពីការគិតរបស់ទស្សនិកជន តារាស្រីរូបនេះ មិនបានឈប់ពីការងារសិល្បៈនោះទេ ដោយនាងទើបតែចេញបទថ្មីមួយមានចំណងជើងថា «ថាអត់ក្បត់មួយម៉ាត់ទៅ»។ បន្ថែមពីនេះ កញ្ញា លី អ៊ីវ៉ាធីណា ផ្ទាល់បាននិយាយថា «ខ្លួនមិនបានឈប់ទេ គ្រាន់តែមិនទទួលកម្មវិធីសិល្បៈ ព្រោះរវល់នឹងពង្រឹងអាជីវកម្មផ្ទាល់ខ្លួន»។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីកញ្ញា លី អ៊ីវ៉ាធីណា បានផ្តល់បទសម្ភាសន៍ តាមរយៈទូរស័ព្ទជាមួយក្រុមការងារ Khmer Talking ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «សម្រាប់ការងារសិល្បៈរបស់នាងបច្ចុប្បន្ន មិនសូវមមាញឹកនោះទេ ដោយសារតែមិនទទួល។ មូលហេតុ គឺសព្វថ្ងៃនាងកំពុងតែរវល់ខ្លាំងនឹងមុខជំនួញ បើកភោជនីយដ្ឋានផ្ទាល់ខ្លួន ដែលមានទីតាំងនៅម្តុំ V-Friend បឹងត្របែក»។

ទោះបីជា ឃ្លាតឆ្ងាយពីវិស័យសិល្បៈ មិនបានបង្ហាញវត្តមានផ្ទាល់ជាមួយ ទស្សនិកជនក្នុងកម្មវិធីកំសាន្តនានា ដូចសព្វមួយដងក្តី តែតារាស្រីប្រចាំផលិតកម្មថោនរូបនេះ ហាក់មិនខ្លាចក្នុងការបាត់បង់ប្រជាប្រិយភាពនោះទេ ព្រោះនាងប្រកាន់នូវជំហរថា មុខរបរផ្ទាល់ខ្លួន គឺមានសារសំខាន់ណាស់សម្រាប់នាង។ នាងកំពុងតែខឹតខំពង្រឹងរបរផ្ទាល់ខ្លួនឱ្យដើររលូនទៅមុខសិន ទើបត្រឡប់មកទទួលការងារសិល្បៈសារជាថ្មី។

ជាចុងក្រោយ តារាស្រីរាងតូចច្រឡឹង ម្ចាស់បទ «ថាអត់ក្បត់មួយម៉ាត់ទៅ» រូបនេះ បានផ្តាំផ្ញើរដល់ទស្សនិកជនថា នាងមិនបានឈប់ពីសិល្បៈនោះទេ គ្រាន់តែផ្អាកមួយរយៈ ដើម្បីពង្រឹងអាជីវកម្មផ្ទាល់ខ្លួន។ បន្ថែមពីនេះ ទោះមិនបានឡើងប៉ុស្តិ៍ទូរទស្សន៍ តារាស្រីរូបនេះនៅតែមានបទចម្រៀងថ្មីៗចេញជារឿយៗ ដើម្បីកំដអារម្មណ៍អ្នកគាំទ្រ៕

លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា