ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា តារាសម្តែងជើងចាស់អ្នកនាង ស្វែង សុជាតា តែងតែធ្វើឲ្យមហាជនជាច្រើនកោតសរសើរដល់សមត្ថភាព នៅក្នុងការសម្តែង តាមរយៈការបញ្ចេញមនោសញ្ចេតនា ឬក៏សម្តែងជាតួកាចឆ្នាស់។

សមត្ថភាពដ៏ល្អមួយនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រហៅតារាសម្តែងរូបនេះថា ជាតារាឆ្នើមមួយរូប ខាងសម្តែងបានគ្រប់ចរិតមិនថាកាច ឬឆ្នាស់ ពោលគឺនាងតែងតែផ្លាស់ប្តូរ និងបត់បែនបានគ្រប់ទម្រង់ តាមអ្វីដែលផលិតករចង់បាន។

ដូចកាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងស្រីវ័យក្មេងកញ្ញាដួង ម៉ានិច បានបង្ហោះវីដេអូសម្តែង ក្នុងឈុតក្រៅឆាក ជាមួយនឹងតារាជើងចាស់រូបនេះជាលើកដំបូង បានធ្វើឲ្យអ្នកទស្សនាជាច្រើន មិនថាអ្នកសិល្បៈរួមជំនាន់ និងអ្នកគាំទ្រ បាននាំគ្នាសរសើរដល់អ្នកទាំងពីរគ្រប់គ្នា។

ដោយសារតែពួកគេសុទ្ធ តែមានសមត្ថភាពល្អៗរាងៗខ្លួន ដូច្នោះហើយទើបធ្វើឲ្យការសម្តែងមួយនេះ មានភាពល្អ និងមិនខុសត្រូវកាត់.តបន្តិចសោះឡើយ។ បន្ទាប់ពីបានទស្សនាវីដេអូមួយនេះ អ្នកគាំទ្រក៏បានលេចនូវ ពាក្យពេចន៍សរសើរដល់អ្នកទាំងពីរ ថាទោះបីជាសម្តែងបែបនេះជាលើកដំបូងយ៉ាងណាក្តី ក៏មើលទៅហាក់ដូចស៊ីចង្វាក់គ្នាតែម្តង៕

សូមទស្សនាវីដេអូសកម្មភាពសម្តែង ឈុតក្រៅឆាក របស់តារាទាំងពីរដួងនេះ ទាំងអស់គ្នា៖ 

អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
ស្វែង សុជាតា និងដួង ម៉ានិច សម្តែងរួមគ្នា
ស្វែង សុជាតា និងដួង ម៉ានិច សម្តែងរួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច