ក្លាយជាកូនក្រមុំថ្មីថ្មោង ដួង ម៉ានិច ញញឹមឡើងស្រស់ ក្នុងថ្ងៃសិរីមង្គលអាពាហ៍ពិពាហ៍ ជាមួយកូនកម្លោះរូបសង្ហារ

//s9.kh1.co/68/681793c6b8944b5f9a6556c5b351cda0c46fcf7f.png
តារា & កម្សាន្ដ

 ១១-មេសា-២០២៤ ១០ព្រឹក · ១៩ ថ្ងៃមុន

ដួង ម៉ានិច ញញឹមឡើងស្រស់ ក្នុងថ្ងៃសិរីមង្គលអាពាហ៍ពិពាហ៍

កម្សាន្ត៖ កាលពីថ្ងៃទី១០​ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ តារាសម្ដែងស្រីដ៏ល្បីល្បាញ ដួង ម៉ានិច បានចូលរោងការជាមួយនឹងកូនកម្លោះរូបសង្ហារ ហ៊ា ឆាត ដែលលោកគឺជាអ្នកបង្កើតវីដេអូ និងជាបុគ្គលមានមុខមាត់ក្នុងបណ្ដាញសង្គមម្នាក់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

គួររំលឹកដែរថា កាលពីពេលកន្លងមកនេះ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមនៅក្នុងប្រព័ន្ធអ៉ិនធើណែត ហើយទំនាក់ទំនងពួកគេក៏កាន់តែជិតស្និទរហូតឈានដល់មានថ្ងៃដឹកដៃគ្នាចូលរោងការបែបនេះ។ ជាពិសេស កាលពីមួយឆ្នាំមុន ២០២៣ គេឃើញថា ឪពុកម្ដាយទាំងសងខាងបានដឹងឮអស់ហើយ ទំនាក់ទំនងស្នេហាពួកគេក៏ច្បាស់លាស់ផងដែរ។

រូបភាព
រូបភាព

ក្រឡេកមកមើលថ្ងៃមង្គលការនេះវិញ គេឃើញកូនកម្លោះ និង កូនក្រមុំ ញញឹមយ៉ាងស្រស់ពព្រឹម ដូចជាមានក្ដីសុខពេញលេញក្នុងជីវិត។ ជាមួយគ្នានេះដែរ មានមិត្តៗសិល្បៈ ក៏ដូចជាមហាជន នាំគ្នាចូលរួមអបអរនៅក្នុងថ្ងៃដ៏ពិសេសមួយនេះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ដួង ម៉ានិច
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T