ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញានៅ ណាវីន បានធ្លាក់ខ្លួនឈឺដេកពេទ្យយ៉ាងធ្ងន់ធ្ងរ និងគួរឲ្យបារម្ភបំផុត ទាំងដែលនាងគ្មានថវិកាសម្រាប់ព្យាបាលបន្ថែមទៀត ដូច្នោះហើយទើបធ្វើឲ្យមហាជនជាច្រើន ពិតជាមានការអាណិតអាសូរ ដល់រូបនាងយ៉ាងខ្លាំង។

យ៉ាងណាមិញ ជំងឺរបស់នាងត្រូវបានគេដឹងថា គឺជាជំងឺដ៏សាហាវបំផុតដែលនាងត្រូវតែធ្វើការលាងឈាមរហូត ទៅតាមការណែនាំរបស់មន្ទីរពេទ្យ និងត្រូវផ្លាស់ប្តូរក្រលៀនថ្មីឲ្យបានទាន់ពេល បើមិនដូច្នោះទេជំងឺនាងកាន់តែពិបាកនៅក្នុងការព្យាបាលខ្លាំងឡើង ព្រោះវាកំពុងតែស្ថិតនៅ ដំណាក់ចុងក្រោយហើយ។

អ្វីដែលគួរឲ្យអាណិតដល់រូបនាងកាន់តែខ្លាំងនោះគឺ តារាស្រីរូបនេះបានបង្ហោះរូបភាព ភ្ជាប់ជាមួយនឹងពាក្យថា «បងប្អូនពុកម៉ែដែលមានចិត្តចង់ជួយដល់នាងខ្ញុំដែលខ្វះថវិកាទៅ ប្តូរតម្រងនោម នៅប្រទេសឥណ្ឌាដោយគួរពុំគួរសូមមេត្តាជួយដល់នាង ខ្ញុំផង នាងខ្ញុំចង់រស់នៅដូចគេដូចឯងដែរ បើមិនបានទៅឥណ្ឌាដូរទេ នាងខ្ញុំនឹងរស់ដូចស្លាប់អញ្ចឹង នាងខ្ញុំសូមអរគុណ លេខទំនាក់ទំនង:0887722222 070666279»។

បន្ទាប់ពីបានឃើញ ពាក្យសម្តីរបស់នាងនិយាយបែបនេះ បានធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍ក្តុកក្តួលក្នុងចិត្តជាខ្លាំង ដូច្នោះហើយក៏សូមប្រិយមិត្តទាំងអស់ អាចជួយនាងជាថវិកាសម្រាប់ទុកគ្រាន់ព្យាបាលផង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាសម្តែងនៅ ណាវីន
នៅ ណាវីន កំពុងសម្រាកព្យាបាល
នៅ ណាវីន កំពុងសម្រាកព្យាបាល
នៅ ណាវីន កំពុងសម្រាកព្យាបាល
នៅ ណាវីន កំពុងសម្រាកព្យាបាល
សាររបស់ នៅ ណាវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាវីន