អភ័ព្វអ្វីម្ល៉េះ! ទើបវះកាត់ប្តូរក្រលៀនរួច ពេលនេះ នៅ ណាវីន ត្រូវស្វាមី លួចចុះពីផ្ទះ ព្រោះតែ... (មានវីដេអូ)

//s9.kh1.co/b2/b2c9757c27cb714c0a7780b26ed2a1a11a798822.jpg
តារា & កម្សាន្ដ

 ២៥-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទើបនឹង ទទួលបានជីវិតថ្មី ក្រោយវះក្រលៀនជោគជ័យបាន ២ឆ្នាំសោះ ពេលនេះ នៅ ណាវីន ត្រូវស្វាមី សុំបញ្ចប់លួចចុះចេញពីផ្ទះទៀត

រាជធានីភ្នំពេញ ៖ ពិតមែនហើយ កាលពី២ឆ្នាំមុន ជីវិត តារាសម្តែងស្រី នៅ ណាវីន រស់នៅពោរពេញដោយ ការឈឺចាប់ និងពិបាកទ្រាំជាខ្លាំង ដោយសារតែ រូបនាងមាន បញ្ហាក្រលៀន ដល់ថ្នាក់ពេលខ្លះ ចង់បញ្ចប់ជីវិតខ្លួនទៀតផង តែក្រោយពេល ទទួលបាន ការគាំទ្រលើកទឹកចិត្ត ពីបណ្តាមហាជន ហើយបានទទួលថវិកាសប្បុរសធម៌ទៀតនោះ រូបនាង​ ក៏សម្រេចទទួលការព្យាបាល និងការវះកាត់ក្រលៀន នៅប្រទេសឥណ្ឌា ទទួលបានជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយ ប្រើជីវិត រស់នៅយ៉ាងស្រស់បំព្រងជាមួយស្វាមី បាន២ឆ្នាំទៅហើយនោះ ស្រាប់តែពេលនេះ មហាជន បែរជាឃើញ តារាស្រីរូបនេះ យំសស្រាក់សស្រាំ ក្នុងបណ្តាញសង្គម TikTok ព្រោះតូចចិត្តនឹង ជីវិតរបស់ខ្លួន រងអយុត្តិធម៌។

ជាមួយគ្នានេះ រូបនាង បានទម្លាយថា ស្វាមីបានលួចចុះចេញពីផ្ទះ និងសុំខ្លួនបញ្ចប់ចំណងស្នេហ៍ត្រឹមហ្នឹង ហើយរូបនាង មិនសុខក្នុងចិត្ត ក៏ព្រោះស្វាមី មិនព្រមវាចា ថារូបនាងខុសអ្វី ហេតុអ្វីចាកចេញទាំង មិនប្រាប់ពីមូលហេតុ យ៉ាងដូច្នេះ ឫមួយក៏ព្រោះ បន្ទាប់ពីវះកាត់ក្រលៀនហើយ រូបនាងមិនអាចមានកូនបាន ម្យ៉ាងទៀត រូបនាងក៏តូចចិត្តជាខ្លាំងដែរ ចំពោះឪពុកម្តាយក្មេករបស់ខ្លួន ដែលតែងតែ ស្អប់ខ្ពើម សម្តែងការមិនពេញចិត្តជាមួយខ្លួន តាំងពីដឹងថា រូបនាងមានជំងឺនេះ មិនតែប៉ុណ្ណោះ ខណៈស្វាមីនិងខ្លួន មានជម្លោះនោះ ទៀតសោត ពួកគាត់ទាំងពីរ បែរជា ដាក់កំហឹងបន្ថែមមកលើរូបនាង ថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែងស្រី នៅ ណាវីន
  តារាសម្តែងស្រី នៅ ណាវីន
  តារាសម្តែងស្រី នៅ ណាវីន
  តារាសម្តែងស្រី នៅ ណាវីន
  តារាសម្តែងស្រី នៅ ណាវីន
  តារាសម្តែងស្រី នៅ ណាវីន
  តារាសម្តែងស្រី នៅ ណាវីន
  តារាសម្តែងស្រី នៅ ណាវីន
  តារាសម្តែងស្រី នៅ ណាវីន
  តារាសម្តែងស្រី នៅ ណាវីន
វីដេអូ
ណាវីន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T