បារាំង៖ ដូចប្រិយមិត្តបានជ្រាបរួចហើយ ពីតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពក្នុងផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណរាជ តែងតែចេញមុខលើឆាកតន្រ្តី មិនថាតូច ឬធំនោះទេ សូម្បីតែការចេញទៅសម្ដែងនៅឯក្រៅប្រទេស ក៏មានភាពមមាញឹកខ្លាំងណាស់ដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះម្ចាស់បទ«អារម្មណ៍ពេលខូចចិត្ត»រូបនេះ ត្រូវបានបណ្ដាអ្នកគាំទ្រជាច្រើន សាងភាពភ្ញាក់ផ្អើលដល់លោក ក្នុងថ្ងៃខួបកំណើត ជាមួយនំ Cake មិនតិចនោះទេ ទាំងលើឆាកតន្រ្តី និងកន្លែងការងារជាដើម។

តែអ្វីដែល គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺលោក ឆន សុវណ្ណរាជ បានកាន់នំខួបកំណើតរបស់ខ្លួន ទៅផ្លុំដល់ប្រទេស បារាំង ឯណោះ ខុសពីឆ្នាំមុនៗដាច់។ ដោយលោកបាន សរសេរថា នេះជាកាដូ សម្រាប់ខ្លួនឯង ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ជាមួយនឹងកម្សាន្ត ទៅកាន់ប្រទេសបារាំង ពោរពេញទៅដោយភាពរីករាយ ហើយវាជាក្តីសុខបំផុត សម្រាប់លោក បានដើរលេងនៅប្រទេស ដែលខ្លួនប៉ងប្រាថ្នា៕

ដើម្បីចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖ 

លោក ឆន សុវណ្ណរាជ មុនទៅប្រទេស បារាំង
លោក ឆន សុវណ្ណរាជ មុនទៅប្រទេស បារាំង
លោក ឆន សុវណ្ណរាជ មុនទៅប្រទេស បារាំង
លោក ឆន សុវណ្ណរាជ មុនទៅប្រទេស បារាំង
លោក ឆន សុវណ្ណរាជ មុនទៅប្រទេស បារាំង
លោក ឆន សុវណ្ណរាជ លើទឹកដីប្រទេស បារាំង
លោក ឆន សុវណ្ណរាជ លើទឹកដីប្រទេស បារាំង
លោក ឆន សុវណ្ណរាជ លើទឹកដីប្រទេស បារាំង
លោក ឆន សុវណ្ណរាជ លើទឹកដីប្រទេស បារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ