ភ្នំពេញ)៖ ទើបតែស្ងាប់ស្ងាត់ចំហាយព័ត៌មានថា តារាចម្រៀងបែបយុវវ័យ កញ្ញា ឃីន ស្រីនាថ ហៅអ៊ីវ៉ា ចេញទៅសាងកេរ្តិ៍ឈ្មោះក្នុងផលិតកម្ម ហង្សមាស ស្រាប់តែថ្មីៗនេះ តារាចម្រៀងស្រីរូបសម្រស់ស្រស់ស្អាត ប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានចេញនូវបទចម្រៀងថ្មីមួយបទ មានចំណងជើងថា «ចាក់ដោតអារម្មណ៍» បានធ្វើឲ្យមហាជនជាច្រើនពេញចិត្ត ក៏ដូចជាគាំទ្រ នូវបទចម្រៀងមួយនេះជាខ្លាំង ខណៈបទចម្រៀងបែបមនោសញ្ចេតនាមួយនេះ បានបញ្ចេញនៅលើបណ្ដាញសង្គម ទើបតែបានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ គឺមានអ្នកចូលទស្សនា រហូតដល់ទៅ ១លានដងឯណោះ។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ ស្រីស្រស់ អ៊ីវ៉ា ហាក់មិនសូវបញ្ចេញចម្រៀងថ្មីនោះទេ ព្រោះតែនាងបានរងនូវដំណឹងថាចេញពីសាន់ដេទៅហង្សមាស ហើយផលិតកម្មក៏បានចរចាយ៉ាស្វិតស្វាញ ទម្រាំតែអ៊ីវ៉ាសម្រេចចិត្ត នៅក្នុងទ្រនំចាស់វិញ។ យ៉ាងណាមិញ គ្រាន់តែស្រីស្រស់ អ៊ីវ៉ា សម្រេចថា នៅជ្រកក្នុងទ្រនំដដែលវិញភ្លាម ផលិតកម្មបានចេញបទចម្រៀងថ្មីមួយបទភ្លែត ជូនដល់នាង ក្នុងនោះមានសន្ទុះនៃការគាំទ្រ បទថ្មីនេះខ្លាំងមិនធម្មតា ពីសំណាក់ប្រិយមិត្តទស្សនិកជន។

គួរបញ្ជាក់ថា អ៊ីវ៉ា ជាតារាចម្រៀងស្រី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានប្រជាប្រិយភាព ខណៈបទចម្រៀងរបស់នាង សុទ្ធសឹងតែជាបទពោរពេញទៅដោយ មនោសញ្ចេតនា និងទទួលបានការគាំទ្រខ្លាំង ប៉ុន្តែមួយរយៈចុងក្រោយនេះ ដំណឹងនៃការចាកចេញពីសាន់ដេ ក៏ល្បីរន្ទឺខ្លាំថមិនធម្មតាដែរ៕

អ៊ីវ៉ា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា