ភ្នំពេញ៖ សម្រស់របស់ម្ចាស់បទ«មាតាដៃមួយរយ» អ្នកនាង សុគន្ធ និសា គឺនៅតែស្រស់ស្អាតដដែល បើទោះជាបច្ចុប្បន្នតារាចម្រៀងរូបនេះ មានវ័យកាន់តែជ្រេហើយក៏ដោយ។

បន្ថែមពីនេះ រាល់ការតុបតែងខ្លួនរបស់អ្នកនាង តែងតែទទួលបានការកោតសរសើរពីមហាជន ជាមួយស្ទីលម៉ូតសម្លៀកបំពាក់បែបសុភាព​ មិនថារាល់ពេលនាងឡើងសម្ដែង ឬដើរកម្សាន្តខាងក្រៅនោះទេ។

ដោយឡែក សម្រាប់រដូវកាលកាន់បិណ្ឌនេះ អ្នកនាង សុគន្ធ និសា ក៏មិនភ្លេចរៀបចំខ្លួន យ៉ាងសមសួនជាមួយម៉ូតអាវប៉ាក់ ហួលផាមួងខ្មែរ ដែលមានម៉ូតរចនាយ៉ាងស្រស់ស្អាត សម្រាប់ទៅវត្ត ដើម្បីធ្វើបុណ្យ មិនខុសពីតារាដទៃដែរ។

ប៉ុន្តែ អ្វីដែលគួរឲ្យសរសើរខ្លាំងនោះ ចំពោះមួយឈុតដែលអ្នកនាង បានស្លៀកនៅព្រឹកនេះ គឺពិតជាស្អាតខ្លាំង ថែមទាំងបង្កប់ដោយភាពថ្លៃថ្នូរ សាកសាមជានារីខ្មែរពេញលក្ខណៈ គួរជាទីគយគន់តែម្ដង៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា