ភ្នំពេញ៖ អតីតបេក្ខភាពThe Voice Kids រដូវកាលទី១ និងតារាចម្រៀងវ័យក្មេងប្អូនស្រីអ៊ុក សុវណ្ណារី ត្រូវបានគេចាត់ទុកថានាងជាតារាវ័យក្មេងម្នាក់ ដែកមានមានសមត្ថភាពសម្លេងយ៉ាងល្អ មិនចាញ់តារារៀមច្បង។

ជាក់ស្តែងកាលពីម្សិលមិញនេះ នាងក៏បានបញ្ចេញបទចម្រៀងថ្មីជាលើកដំបូង ក្រោយហាក់ស្ងាត់ពីសិល្បៈមួយរយៈ។ ជាមួយគ្នានេះដែរ បទចម្រៀងរបស់តារាសម្លេងបែបបុរាណរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមិនត្រឹមតែពីរោះនោះទេ តែអ្វីដែលកាន់តែពិសេស នាងបានលើកឡើង និយាយពីស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោក Beat Richner

លើសពីនេះទៅទៀត ចំពោះអត្ថន័យវិញពិតជាចាក់ដោតអារម្មណ៍អ្នកស្តាប់យ៉ាងខ្លាំង និងស្លុងអារម្មណ៍ទៅតាមបទចម្រៀង ស្របពេលដែល ការធ្វើបទនេះឡើងដើម្បីក្រើនរំលឹក និងដឹងគុណ ដែលលោកខំលះបង់ទាំងកម្លាំង ក្តីសុខរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា។

បន្ទាប់ពីបានស្តាប់បទនេះរួច បានធ្វើឲ្យមហាជនជាច្រើនបានសរសើរដល់រូបប្អូន ដែលបានលើកឡើងបទ«គន្ធបុប្ផាមហាស្រណោះ» ជាមួយនឹងលោក អ៊ាម វន្នី យ៉ាងពីរោះ និងអត្ថន័យល្អបែបនេះ៕

កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ប្អូនស្រីអ៊ុក សុវណ្ណារី
លោក អ៊ាម វន្នី
លោក អ៊ាម វន្នី និងប្អូនស្រីអ៊ុក សុវណ្ណារី
ប្អូនស្រីអ៊ុក សុវណ្ណារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ាម វន្នី