កូនធំៗអស់ហើយ ស្ងាត់ៗ អ៊ាម វន្នី ដឹកដៃភរិយារៀបការនៅអាមេរិក

//s9.kh1.co/03/03a8c6e9a857180f4c5bc654395f64b8a6816fc1.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

កូនធំៗអស់ហើយ ស្ងាត់ៗ តារាចម្រៀង អ៊ាម វន្នី ដឹកដៃភរិយារៀបការនៅអាមេរិក ចុះសំបុត្រអាពាហ៍ពិពាហ៍នៅទីនោះយ៉ាងរីករាយ

សហរដ្ឋអាមេរិក ៖ ដូចដែរបានជ្រាបហើយ តារាចម្រៀង អ៊ាម វន្នី ជាតារាប្រុស ទទួលការគាំទ្រខ្លាំងពីមហាជន តាមរយៈសម្លេងស្រាលស្រទន់ ពិសេសពេលបកស្រាយចម្រៀងប្រពៃណីម្តងៗ ធ្វើឲ្យអ្នកស្តាប់ស្លុងអារម្មណ៍តាមស្ទើរមិនចង់ឲ្យចប់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ងាកទៅមើលជីវិតឯកជនវិញ អ្នកគាំទ្រភាគតិចណាស់ ដឹងថាតារាប្រុសរូបនេះមានភរិយានិងកូនៗធំអន្ធឹកអស់ទៅហើយ ដោយសារតែសម្រស់របស់រូបលោកហាក់នៅក្មេងខ្ចី មិននឹកស្មានថាមានគ្រួសាររួចនោះឡើយ ជាងនេះទៅទៀត ក៏មិនធ្លាប់លេចឮដំណឹងរូបលោករៀបការឡើយ។

តែផ្ទុយទៅវិញ ស្ងាត់ៗថ្មីៗនេះ តារាចម្រៀង អ៊ាម វន្នី ដឹកដៃភរិយាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ និងរៀបការនៅទឹកដីសហរដ្ឋអាមេរិក ជះចំហាយកក់ក្តៅខ្លាំង ដោយរូបលោកបានបង្ហើបថា ៖

ត្បិតថាយើងមិនបានរៀបការកាលពីនៅកម្លោះក្រមុំមែន ប៉ុន្តែមិនយឺតពេលទេសម្រាប់ក្តីស្រឡាញ់។ ខ្ញុំសូមអញ្ជើញបងប្អូនមិត្តភក្តិនិងអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ចូលរួមពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកយើង នៅថ្ងៃទី 22 ខែ តុលា ឆ្នាំ២០២២ ខាងមុខដែលមានអសយដ្ឋានដូចនៅខាងក្រោមនេះ សូមគោរពថ្លែងអំណរគុណ។

អ៊ាម វន្នី

យ៉ាងណាមិញ សម្រាប់ពិធីអាពាហ៍ពិពាហ៍នេះ គេក្រឡេកឃើញមានសិល្បករខ្មែរ និងបងប្អូនខ្មែរជាច្រើននៅទីនោះ ចូលរួមយ៉ាងកុះករ ងាកទៅមើលកូនប្រុសស្រីទាំងពីរនាក់វិញ មិនបានចូលរួមពិធីមង្គលនេះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស អ៊ាម​ វន្នី 
តារាប្រុស អ៊ាម​ វន្នី 
តារាប្រុស អ៊ាម​ វន្នី និងគ្រួសារ
តារាប្រុស អ៊ាម​ វន្នី និងគ្រួសារ
តារាប្រុស អ៊ាម​ វន្នី និងគ្រួសារ
តារាប្រុស អ៊ាម​ វន្នី និងគ្រួសារ
តារាប្រុស អ៊ាម​ វន្នី និងគ្រួសារ
តារាប្រុស អ៊ាម​ វន្នី និងគ្រួសារ
ទិដ្ឋភាពក្នុងពិធីមង្គលការ តារាប្រុស អ៊ាម វន្នី

ប្រភពរូបភាព ៖ Dymanh photography

អ៊ាម វន្នី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T